
(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់ មានជំងឺរបេងសួតឈឺរយះពេលបីខែហើយ ឪពុកម្ដាយនាំមកពេទ្យដេីម្បីបេីកថ្នាំរាល់ខែដែរ តែហាក់បីមិនបានធូរស្រាលសោះ ពេលនេះឪពុកម្ដាយអស់លទ្ធភាពសម្រាប់ព្យាបាល បានអំពាវនាវសុំឲ្យសប្បុរសជនជួយ ដើម្បីបានបន្តការព្យាបាល នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក «ស្រេន វុធថា-Actor»
ដោយម្ចាស់គណនីខាងលើបានរៀបរាប់ថា «សូមបងប្អូនជួយដល់គាត់ផង ក្មេងប្រុសនេះមានជំងឺរបេងសួតឈឺរយះពេលបីខែ ហេីយឪពុកម្ដាយនាំមកពេទ្យដេីម្បីបេីកថ្នាំរាល់ខែដែរ តែមិនធូរសោះ ពេលនេះគាត់អស់លទ្ធភាពហេីយ សូមបងប្អូនជួយដល់គាត់ផង 0967777699 ABA: 000823723 HUOT CHHENG»
ក្រោយពីឃើញដូច្នេះ អ្នកនាង ទ្រី ដាណា ដែលជាបុគ្គលមួយរូប ដែលគ្រប់គ្នាដឹងថា តែងតែជួយដល់ជនក្រីក្រលំបាកជាច្រើនកន្លងមក បន្ទាប់ពីដឹងរឿងរបស់ក្មេងប្រុសខាងលើ ម្ចាស់ប្រេន NNP រូបនេះ បានចិត្តអាណិតអាសូរជាខ្លាំង ដោយអ្នកនាងបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «ពុទ្ធោអើយមិនដឹងយ៉ាងម៉េចទេលោកអើយ តើលេខទូរសព្ទនេះពិតជាលេខរបស់ម្ដាយក្មេងនេះពិតដែរឬអត់ទេហ្ន៎ ខ្ញុំនឹងឲ្យក្រុមការងារខ្ញុំទាក់ទងទៅ»៕
https://www.facebook.com/100001150591046/videos/pcb.3341623022552685/3341622649219389/