នារី​ខ្មែរម្នាក់នៅកូរ៉េខំតស៊ូរហូតបាន​ក្លាយ​ជា ​កីឡា​ការិនី​ស្នូកឃ័រ​​​ អាជីព​កម្រិត​ពិភព​លោក…

ហ្វេសបុក៖ នារី​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ម្នាក់​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡា​ការិនី​ស្នូកឃ័រ​​​អាជីព​កម្រិត​ពិភព​លោក​ និង​​ទទួល​បាន​ជយលាភី​ជា​ច្រើន​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ដែល​កន្លែង​នាង​រស់​នៅ​ជា​មួយ​ស្វាមី។


ស្រួង ភាវី​​អាយុ​២៦​ឆ្នាំ​បាន​ឲ្យ​ដឹងពី​ប្រទេស​កូរ៉េ​​ថា នាង​បាន​រៀប​ការ​នឹង​ស្វាមី​ជន​ជាតិ​កូរ៉េ​​កាល​​ពី​ឆ្នាំ​២០១០​និង​បាន​ទៅ​រស់​នៅ​ជា​មួយ​ស្វាមី​តាំង​ពី​ពេល​នោះ។ ការ​រស់​នៅ​ជា​មួយ​ស្វាមី​​នាង​​មិន​មាន​ការងារ​អ្វី​ទេ​ប៉ុន្តែ​​ធ្វើ​ជា​មេ​ផ្ទះ។ ក្រៅ​ពី​ធ្វើ​ការ​​មេ​ផ្ទះ​នាង​ឧស្សាហ៍​ចេញ​ក្រៅ​ជា​មួយ​ស្វាមី​ដែល​ចូល​ចិត្ត​លេង​កីឡា​ស្នូកឃ័រ​។ ដោយ​សារ​ឃើញ​ស្វាមី​លេង​លេង​ញឹក​ញាប់​និង​ខ្លួន​អផ្សុក​ផង​នោះ​នាង​ក៏​លេង​ដែរ​ដើម្បី​​កម្សាន្ត​សប្បាយ​ដែល​ពេល​នោះ​តាំង​ពី​ឆ្នាំ​២០១១។

នារី​ដែល​មាន​ដើម​កំណើត​ភូមិ​​ថ្ម​ពេជ្រ​៣​.ឃុំ​ថ្ម​ពេជ្រ​៣​.​ខេត្ត​ត្បូង​បន្ត​រៀប​រាប់​ថា​បន្ទាប់​ពី​លេង​មួយ​រយៈ​ពេល​មក​នាង​កាន់​តែ​មាន​ទេពកោសល្យ​និង​កាន់​តែ​ស្រលាញ់​ពេញ​ចិត្ត​ហើយ​ក៏​កាន់​តែ​ហ្វឹកហាត់​ខ្លាំង​ឡើង។ រយៈ​ពេល​ប្រហែល​ជា​​​២​ឆ្នាំ​ក្រោយ​មក​នាង​បាន​ក្លាយ​ជា​អ្នក​លេង​ដ៏​ខ្លាំង​ពូកែ​ម្នាក់​ដែល​ធ្វើ​ឲ្យ​ក្លឹប​ស្នូកឃ័រ​​នានា​នៅ​ទី​ក្រុង​សេអ៊ួល​ស្គាល់​នាង​កាន់​តែ​ច្រើន។

ចន្លោះ​ឆ្នាំ​​២០១៣​ដល់​២០១៥​នាង​បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​នាង​មិន​អាច​ចូល​រួម​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​របស់​កូរ៉េ​បាន​ឡើយ​ ពី​ព្រោះ​នាង​មិន​ទាន់​ចូល​សហព័ន្ធ​របស់​កូរ៉េ​និង​មិន​​មាន​សញ្ជាតិ​កូរ៉េ។

ស្រួង ភាវីបាន​លេខ​២​នៅ​អាមេរិកកីឡាការិនី​ជប៉ុន​លេខ​៣និង​កីឡាការិនី​អឺរ៉ុប​លេខ​១ភាវី​ប្រាប់​ទៀត​ថា​ នៅ​ឆ្នាំ​២០១៦​នាង​បាន​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​ម្នាក់​ក្នុង​សហព័ន្ធ​កីឡា​ស្នូកឃ័រ​​នៅ​ទី​ក្រុង​សេអ៊ួល​និង​ទទួល​បាន​ឱកាស​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ធំ​ៗ​​ជា​បន្ត​បន្ទាប់​។ ឆ្នាំ​២០១៧​នេះ​​នាង​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​១​​ពោល​គឺ​ជើង​ឯក​​៣​ដង​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស​កូរ៉េ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ស្រួង​ ភាវី​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​២​ដង​នៅ​សហរដ្ឋ​អាមេរិក។ លើក​ទី​១​ឆ្នាំ​២០១៥​កីឡា​ការិនី​រូប​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ខណៈ​កីឡា​ការិនី​មក​ពី​តំបន់​អឺរ៉ុប​បាន​លេខ​១​និង​កីឡា​ការិនី​ជប៉ុន​បាន​លេខ​៣។ លើក​ទី​២​ឆ្នាំ​​២០១៧​កាល​ពី​ខែ​សីហា​​កន្លង​ទៅ​នាង​បាន​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ ប៉ុន្តែ​​បាន​ធ្លាក់​ត្រឹម​ជុំ​ទី​២។

​ក្រៅ​ពី​លេង​ជា​អាជីព​ស្រួង ភាវី​មាន​ភារកិច្ច​២​ផ្សេង​ទៀត​គឺ​​ទី​១​​​ធ្វើ​ជា​គ្រូ​បង្ហាត់​ស្នូកឃ័រ​​នៅ​តាម​ក្លឹប​និង​ទី​២​​ធ្វើ​ជា​ទូត​សុឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ផលិតផល​ស្នូកឃ័រ​​នៅ​កូរ៉េ​​មួយ​ដែល​​នាង​នឹង​ទទួល​បាន​​ការ​ជួយ​ឧបត្ថម្ភ​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ដើម។