(មានវីដេអូ) រំភើបជំនួស! អ្នកនាង ទ្រី ដាណា បានជួបស្រ្តីកាច់ស្លឹកសៅម៉ៅគេនោះហើយ ថែមទាំងជូនថវិកាសំរាប់ទិញម៉ូតូ និងធ្វើដើមទុនរកសុីចំនួនដល់ទៅ…

កាលពីពេលថ្មីៗនេះបងប្អូនជាច្រើនប្រាកដជាបានជ្រាបរួចមកហើយជុំវិញស្ត្រីមានទាំងកូនតូចៗលួចកាច់ស្លឹកសៅម៉ៅមួយកន្លែង ហើយត្រូវម្ចាស់ចម្ការចាប់បានតម្រូវអោយសថ្បនិងយកស្លឹកសៅម៉ៅនោះទៅដាក់នៅឯកន្លែងដើមវិញ។ ជាក់ស្តែងវីដេអូនេះបានធ្វើឲ្យមហាជនដែលតាមដានបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៏យ៉ាងខ្លាំង ដោយអ្នកខ្លះសម្តែងក្តីអាណិតអាសូរយ៉ាងខ្លាំង ចំណែកឯអ្នកខ្លះរិះគន់ម្ចាស់ចម្ការកប់ៗមាត់។

ក្រោយពីបានឃើញដូច្នេះ អ្នកនាង ទ្រី ដាណា មានចិត្តអាណិតជាខ្លាំង ដោយអ្នកនាងបានសរសេររៀបរាប់នៅលើហ្វេសប៊ុកថា «មិនសូវដឹងរឿងច្បាស់ទេ តែបើកវីដេអូមកឃើញអាណិត គេថាលួ.ចបេះស្លឹកសាវម៉ាវ ម្ចាស់ឱ្យយកទៅដាក់កន្លែងដើមវិញទើបឱ្យសោរម៉ូតូ ហឹម អត់អោនខ្លះទៅគ្រាន់តែណែនាំគ្នាបានហើយ ធ្វើឱ្យគ្នាភ័យដោយទាំងកូនៗទៀត។ មានបងប្អូនស្គាល់ទេ ចង់ជួយគាត់ខ្លះ ហើយក៏ចង់ដឹងរឿងថែមខ្លះដែរ។

បើគាត់លួចយកសាវម៉ាវពីក្រៅមកបន្លំលក់មែន អាហ្នឹងគាត់ខុសហើយ តែអប់រំគាត់ទៅបានហើយ។ ជីវិតអើយជីវិត ពិតជាពិបាកមែន»។ដោយឡែក នាថ្ងែទី១១,ខែសីហា,ឆ្នាំ២០២០នេះ ស្រី្តលួ.ចកាច់ស្លឹកសៅម៉ៅខាងលើនេះ បានមកជួបផ្ទាល់ជាមួយថៅកែហាងពេជ្រ ទ្រី ដាណា ដោយម្ចាសើប្រេន NNP រូបនេះ បានផ្ដល់ជាប្រាក់ចំនួន១៧០០ដុល្លា ដើម្បីធ្វើដើមទុនរកសុីទៅថ្ងែមុខ៕(សូមទស្សនាវីដេអូខាងក្រោម)៖

https://www.facebook.com/DanaTryKH/videos/636624566985634