
(ក្រចេះ)៖ អ្នកមីង ភារុណ រស់នៅក្នុងភូមិជ្រោយថ្មលេី ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដោយគាត់រស់នៅតែម្នាក់ឯងក្នុងកូនផ្ទះឈើដ៏តូចហើយចាស់ទ្រុឌទ្រោមមួយ ហើយពេលនេះផ្ទះតូចនេះបានរលំខូតខាតទាំងស្រុងទៀត នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក «ម៉ុត ណូវែល»
ដោយម្ចាស់គណនីនេះ បានសរសេររៀបរាប់ថា «គាត់ឈ្មោះមីង ភារុណ រស់នៅភូមិ ជ្រោយថ្មលេី ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ គាត់រស់នៅម្នាក់ឯងក្នុងផ្ទះឈេតូចចំណាស់មួយ ឥលូវផ្ទះរបស់គាត់បានទ្រុឌទ្រោមដួលរលំខូតខាតទាំងស្រុង គួរអោយអាណិតគាត់ណាស់ បេីបងប្អូនសប្បុរសជនអាណិតមេត្តានិងចង់ជួយចែករំលែកទុក្ខលំបាកគាត់បងប្អូនអាចចូលរួមតាមរយះខ្ញុំបាទបាន (គាត់រស់នៅស្រុកភូមិជាមួយខ្ញុំ) 0967873336 / 092998505 »។
ហេតុដូច្នេះសូមមេត្តាបងប្អូនជួយដល់អ្នកមីង ក៏ដូចជាជួយស៊ែរបន្តដើម្បីអោយសប្បុរជនបានឃើញផង៕