សាកថ្មទូរស័ព្ទបណ្ដើរលេងបណ្ដើរ ខ្សែភ្លើងដាច់ឆ្លង ឆក់តគ្នា ស្លា ប់ ម្នាក់ និងរបួសចំនួន…

(ខេត្តស្វាយរៀង)៖ មានករណីខ្សែភ្លើ.ងឆ.ក់បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់.ស្លា.ប់.និង៣នាក់ទៀត.រ.ង.រ.បួ.ស.ត្រូវក្រុមគ្រួសារដឹកមកសង្គ្រោះទៅកាន់មន្ទីពេទ្យ បន្ទាប់ពីក្មេងស្រី២នាក់បានយករូឡូខ្សែភ្លើ.ងមានដាច់លៀនចេញសសៃស្រា.តលេងទូរសព្ធ័បណ្ដើរសាកថ្មបណ្ដើរបណ្ដាលអោយឆ្លងភ្លើងឆ.ក់បន្តគ្នាបង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិមេលោង,សង្កាត់ចេក,ក្រុងស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាស្ត្រីដែល.ស្លា.ប់.មានឈ្មោះ(យស់ ទូច)អាយុ៦៥ឆ្នាំ,រស់ក្នុងភូមិសង្កាត់ខាងលើ។

ស្ត្រីចំណាស់ដែលរ.ង.រ.បួ.ស.ត្រូវជាម្ចាស់ផ្ទះមានឈ្មោះ(ចាន់ សេរី)អាយុ៦៦ឆ្នាំ។ ចំណែកក្មេងស្រីដែលរ.ង.រ.បួ.ស.មានឈ្មោះ(អ៊ាម សុម៉ាឡែន)អាយុ១៥ឆ្នាំ និងឈ្មោះ(ទ្រី សុវណ្ណបុប្ផារ)អាយុ៩ឆ្នាំ,រស់ក្នុងភូមិសង្កាត់ខាងលើ។

បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើ.តហេ.តុក្មេងស្រីទាំង២នាក់បានលេងទូរសព្ទ័ហើយក៏បានអូសយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសសៃរស្រា.ត ហើយមិនបានចាប់អារម្មណ៏យកមកដាក់សាកថ្មជិតខ្លួន ខណៈកំពុងលេងស្រាប់តែឆ្លងចរន្តភ្លើ.ងបណ្ដាលឲ្យឆ.ក់ឃើញបែបនោះយាយក៏រត់ចូលជួយ បណ្ដាលឲ្យឆ.ក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារនិងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើងនិងជួយសង្គ្រោះលើកដាក់កប់ភក់ និងដឹកមកកាន់មន្ទីពេទ្យប៉ុន្តែអកុសលដោយស្ត្រីម្នាក់មានសភាព.ធ្ង.ន់ក៏បាន.ស្លា.ប់និង៣នាក់ត្រូវបានសង្គ្រោះទាន់ពេល។ ក្រោយកើ.ត.ហេ.តុសមត្ថកិច្ចនគរបាលក្រុងជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យមណ្ឌលសុខភាពចេកបានមកដល់និងពិនិត្យកន្លែងកើតហេតុឃើញថា.ស.ព.ពិតជា.ស្លា.ប់ដោយឆក់ខ្សែភ្លើងប្រាកដមែននិងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕