(មានវីដេអូ) ពលរដ្ឋខ្មែរទាំង 7 នាក់ថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានជួយសម្របសម្រួលឲ្យពួកគាត់វិលត្រឡប់មកមាតុភូមិវិញ

(ភ្នំពេញ)៖ នៅថ្ងៃទី២៧​ ខែឩសភា​ ឆ្នាំ២០២០​នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។ វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហេីយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់​រោគឆ្លង​ ទេីបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ។

ដោយឡែកក្រោយពីសម្តេចតេជោ​ ហ៊ុន​ សែន​ បានជួយសម្របសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសបានវិលត្រឡប់មកមាតុភូមិវិញរួចមក ប្អូនៗទាំង7 នាក់បានថ្លែងអំណរអរគុណសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជួយសម្របសម្រួលដល់ពួកគាត់ទាំង7 នាក់អោយត្រឡប់ទៅមាតុប្រទេសវិញហើយពួកគាត់ក៍បានអរគុណដល់ឯកឧត្តម ប្រាក់ សុខុន ដែលផ្ដល់ជំនួយជាថវិកា1000$ ដល់ពួកគាត់ផងដែរ៕

វីដេអូ៖