
(ភ្នំពេញ)៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែលបានកើតឡើងកាលពីវេលា១០៖៥០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំនុចមុខភោជនីយដ្ឋាន D O S ផ្លូវសបិត,សង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន,រាជធានីភ្នំពេញ។ យុវជន៤នាក់តាំងខ្លួនជាកូនខ្លាអាវុ.ធហត្ថខណ្ឌដូនពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងគ្មានស្លាកលេខនិងមួយគ្រឿងទៀតស្លាកលេខក្លែងក្លាយគ្មានកញ្ចក់និងមិនពាក់មួកសុវត្ថិភាពគ្មានឯកសណ្ឋាននិងកាតសម្គាល់ខ្លួន ប្រដាប់ដោយវិទ្យុទាក់ទងជាប់និងចង្កេះបានធ្វើការប្រដេញយុវជន២នាក់ពីក្នុងកោះពេជ្រដោយមិនមានប.ទ.ល្មេី.ស,ចោទប្រកាន់ ផ្អើលពេញសង្កាត់ទន្លេបាសាក់ត្រូវកម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរនាំ។
យុវជនទាំងបួននាក់ដែលអះអាងថាខ្លួនជាកូនខ្លារបស់អាវុធហត្ថខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីយុវជន២នាក់ដែលអះអាងថាខ្លួនជាជ.ន.រ.ងគ្រោះបានប្រាប់អោយដឹងថា មុនកេី.តហេ.តុគឺរូបគាត់និងមិត្តភ័ក្តិបាននាំគ្នាអង្គុយផឹកស៊ីជុំគ្នានៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ លុះដល់ម៉ោងកេីតហេតុក៏នាំគ្នាជិះម៉ូតូត្រលប់ទៅផ្ទះនៅតាខ្មៅវិញខណៈពេលជិះចេញពីកោះពេជ្រមកដល់ផ្លូវសបិតទិសដៅពីជើងទៅត្បូងមកដល់ចំនុចខាងលើក៏លេចមុខយុវជន៤ខាងលើជិះម៉ូតូ២គ្រឿង មកកៀងម៉ូតូពួកខ្លួនអោយអែបកៀនហើយពួកគេប្រាប់ថាខ្លួនជាអាវុធខណ្ឌដូនពេញ ដោយចោទប្រកាន់យុវជនទាំងពីរនាក់ថាជា.ជ.ន.ស.ង្ស័.យតែមិនដឹងស.ង្ស័.យពីករណីអ្វី។
ដោយឃើញយុវជនទាំងបួននាក់គ្មានឯកសណ្ឋាននិងកាតសម្គាល់ខ្លួនទេីបពួកគាត់ប្រកែកមិនព្រមសហការ ក៏បង្កជាការភ្ញាក់ផ្អើលលឺដល់កម្លាំងអាវុធហត្ថខណ្ឌចំការមននិងកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ធបាលសង្កាត់ទន្លេបាសាក់ចុះទៅដល់កន្លែងកើ.ត.ហេ.តុក៏ឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរ។ បន្ទាប់ពីសួរនាំនៅប៉ុស្តិ៍នគរបាលរួចរាល់ទេីបដឹងថាជារឿងយល់ច្រឡំគ្នាហើយក៏មានវត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួនដោយមានការយោគយល់និងអធ្យាស្រ័យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ក៏បានធ្វើការអប់រំ និងអោយកម្លាំងអាវុធហត្ថខណ្ឌដូនពេញធានាខ្លួនយុវជនទាំងបួននាក់ត្រលប់ទៅវិញ៕