លោកជំទាវ ឱ វណ្ណឌីន៖ ស្ត្រីខ្មែរមានផ្ទុកកូវីដ ១៩ ពេលនេះបានដាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតហើយ…

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា៖ ស្ត្រីជនជាតិខ្មែរដែលជាកងទ័ពមួកខៀវដែលមានវីជ្ជមានវីរុសកូវីដ-១៩ រស់នៅក្នុងឃុំ,សិត្បូ,ក្រុងតាខ្មៅ,ខេត្តកណ្ដាល។ បច្ចុប្បន្នត្រូវក្រសួងសុខាភិបាលយកស្ត្រីរូបនេះទៅដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ។

លោកជំទាវបានបញ្ជាក់ទៀតថា៖ តាមការសាកសួរផ្ទាល់ស្ត្រីដែលមានវីរុសកូវីដ-១៩របស់មន្ត្រីជំនាញសុខាភិបាលបានឲ្យដឹងថា នៅមុនពេលដែលស្ត្រីរូបនេះមិនទាន់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ស្ត្រីរូបនេះ គាត់មិនបានដើរទៅទីណាទេគឺគាត់សម្រាកនៅក្នុងផ្ទះដែលមានសមាជិកគ្រួសារចំនួន៤នាក់ផ្សេងទៀតហើយក្នុងការស្នាក់នៅក្នុងផ្ទះ ស្ត្រីរូបនេះមិនបានប៉ះពាល់ផ្ទាល់ឬប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារទាំង៤នាក់នេះឡើយគឺគាត់ស្នាក់នៅដាច់ដោយឡែកតេម្នាក់ឯងគត់៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK