ហៅប្តីស្អីទៅ! ប្តី ប្រើ អំ ពើ ហិ ង្សា មកលើប្រពន្ធខ្លួនឯង ដោយ វា យ ដំ ធ្វើ ទា រុ ណ្ឌ ក ម្ម ជាញឹកញាប់ រហូតបណ្ដាលឲ្យ…

(សៀមរាប)៖ បុរសម្នាក់បានប្រព្រឹត្តអំ.ពើហិ.ង្សាមកលើប្រពន្ធខ្លួនឯង វាយដំ ធ្វើទារុណ្ឌកម្ម ជាញឹកញាប់ស្ទើរតែស្លា.ប់ រហូតដល់បាក់ជើងហើមមុខហើមមាត់។ ក្នុងប.ទល្មើ.សជាក់ស្តែងនេះក៏ត្រូវបាន លោក ឃុន ភារៈ មេបញ្ជាការកងរាជអាវុ.ធហត្ថស្រុកស្ទោង រួមទាំងកម្លាំងមន្ត្រីក្រោមឱវាទ ឃាត់ខ្លួនបុរសជាប្តីឈ្មោះ ត្រេង ឡូញ (ហៅស្វិត) អាយុ៣៧ឆ្នាំ រស់នៅភូមិកំពង់ក្តី,ឃុំកំពង់ចិនត្បូង,ស្រុកស្ទោង,ខេត្តកំពង់ធំ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨,ខែសីហា,ឆ្នាំ២០២០

ដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។ បើតាមការរៀបរាប់ពីស្ត្រីជ.នរ.ងគ្រោះជាប្រពន្ឋ ឈ្មោះ កែ ឌីណា អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើបានឲ្យដឹងថា៖ ខ្លួនតែងរងទុក្ខវេទនាជាខ្លាំងដោយសារប្តីរបស់គាត់តែងតែប្រើអំ.ពើហិ.ង្សាជាបន្តបន្ទាប់ ដោយការវ៉ៃ.ដាំ.ច្រំ.ធាក់.រហូតដល់បា.ក់ជើ.ងម្តងរួចមកហើយ

ករណីខ្លះសុខចិត្តលាក់បាំងបងប្អូនដើម្បីទុកឱ្យប្តីប្តូឥរិយាបថ។ស្ត្រីជាប្រពន្ធបានបន្តថា ប្តីរបស់គាត់បានវ៉ៃធ្វើបាបដោយហិ.ង្សានេះចំនួន៦លើកមកហើយ និងធ្លាប់ទៅដាក់ពាក្យប្តឹងទៅប៉ុស្ត៍រដ្ឋបាលកំពង់ចិនត្បូង តែមេប៉ុស្ត៍ថាមិនហ៊ានដោះស្រាយ។ ទៅអធិការក៏មិនអើពើ ហើយធ្លាប់ប្តឹងនៅសាលាស្រុកស្ទោង ក៏មន្រ្តីស្រុកមិនហ៊ានដោះស្រាយ បែជាជម្រុញឲ្យគាត់ទៅដាក់ពាក្យនៅតុលាការ។

ក្រោមការដឹកនាំបញ្ជាពីលោក ស៊ិន វិរ: ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យកម្លាំង កងរាជអាវុ.ធហត្ថខេត្ត និងអាវុ.ធហត្ថស្រុកស្ទោង មានសម្របសម្រួលដោយផ្ទាល់ពីលោក សាយ វាសនា ក៏ឃា.ត់ខ្លួ.នជ.នដៃ.ដ.ល់មកចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីមានពាក្យបណ្តឹងហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន។ ជ.នសង្ស័.យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការ៕ ប្រភព «កូនខ្លាតូច»