ជូនពរគាត់ម្នាក់១មកបងប្អូន! ឪពុករបស់វិចិត្រករ «Artist Cambodia» ត្រូវធ្វើការ វះ កា ត់ ដើម្បីព្យាបាល ជំ ងឺ…

ម្ចាស់គណនេយ្យហ្វេសប៊ុក «Artist Cambodia» ដែលគេស្គាល់ថាជាវិចិត្រករដ៏ឆ្នើមមួយរូប ដែលមានសមត្ថភាពគូររូបបានយ៉ាងស្រស់ស្អាត កាលថ្មីៗនេះវិចិត្រករដៃឯករូបនេះ បានជួបរឿងមិនសូវល្អ ដោយឪពុករបស់លោកត្រូវចូលសម្រាកនៅក្នុងមន្ទីរពេទ្យ ដោយសារជំ.ងឺតំរង់នោម។ ដោយជាងគំនូរមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមហ្វេសប៊ុករូបនេះ បានសរសេររៀបរាប់ថាៈ

«សូមអោយលោកពុកឆាប់ជាពីជំងឺនេះ នឹង សូមអោយពុកឆាប់មានសុខភាពល្អឡើងវិញផង កូនមិនដឹងថាពុកឈឺនិងពិបាកទ្រាំប៉ុនណាទេ តែកូនចង់ប្រាប់ពុកអោយដឹងថា មិនថាលោកពុក ឬអ្នកម៉ែទេ បើកូនអាចឈឺជំនួសពុកនឹងម៉ែបាន កូនព្រមឈឺ កុំថាឡើយឈឺសូម្បីជីវិតក៏កូនព្រមលះបង់ដែរ ក៏ប៉ុន្តែវាសុទ្ធតែជារឿងមិនអាច តែនេះគឺជាចិត្តពិតរបស់កូន។ សូមអោយលោកពុក នឹង អ្នកម៉ែមានសុខភាពល្អផង»។

ចំណែកនៅរសៀលថ្ងែទី០៩ ខែសីហា ឆ្នាំ២០២០នេះ ឪពុករបស់លោក ត្រូវបានធ្វើការវះកាត់ដើម្បីព្យាបាលជំងឺ នេះបើយោងតាមការបង្ហោះនៃគណនីហ្វេសប៊ុកផេក «Artist Cambodia» ដោយវិចិត្រកររូបនេះ បានសរសេរថាៈ «សូមអោយពុកឆ្លងកាត់ការវះកាត់នេះប្រកបដោយជោគជ័យនឹងសុវត្ថិភាពផងចុះ ឆាប់ជាណាពុក»។ សូមជូនពរលោកអ៊ុំ ឱ្យទទួលបានការវះកាត់ដោយជោគជ័យ និងមានសុខភាពល្អជារៀងរហូតទៅ៕