
សិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថានបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោងនៅទីក្រុងរ៉ាហ្សាន់សហព័ន្ធរុស្ស៊ីបានធ្វើដំណើរទៅកាន់ទីក្រុងព្ស្គូហ្វ(псков)ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ(International Army’s Games 2020)ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។🇰🇭🇷🇺 បញ្ជីរាយនាមសិក្ខាកាមចូលរួមប្រកួតកីឡាអន្តរជាតិ ឆ្នាំ២០២០នៅវិទ្យាស្ថានបញ្ជាការជាន់ខ្ពស់កងទ័ពឆ័ត្រយោង ទីក្រុងរ៉ាហ្សាន់៖
១.នាយចំណង់ ថ្លៃ សំរិទ្ធ(ប្រធានក្រុម)
២.នាយចំណង់ ច័ន្ទ សុវណ្ណតារា
៣.នាយចំណង់ ខឹម សុខខុម
៤.នាយចំណង់ មាស ឡាអុល
៥.នាយចំណង់ អា វិចិត្ត
៦.នាយចំណង់ រុំ សារ៉ាត
៧.នាយចំណង់ រឿន សុថុន
ប្រកួតលេី៤វិញ្ញាសារ៖
វិញ្ញាសារទី១៖ លោតឆ័ត្រកំពស់៦០០ម៉ែត+លីឆ័ត្ររត់១គ.ម+រត់១០គ.ម(រត់កាម៉ង់ដូលេីខ្លួនមានសម្ភារចាប់ពី៨គីឡូក្រាមឡេីង)
វិញ្ញាសារទី២៖ រត់១០គ.ម+រត់៥០០មបីដង បា.ញ់បីកាយវិការ(ដេក,អង្គុយ,ឈរ)ក្នុងមួយកាយវិការបាញ់៥គ្រាប់
វិញ្ញាសារទី៣៖ រត់រកចំណុចទីតាំងលេីផែនទី(រយៈពេលបីម៉ោង)
វិញ្ញាសារទី៤៖ រត់៤គ.ម+រត់កាត់ឧបសគ្គ+រត់បន្ត៥០០ម បា.ញ់មួយកាយវិការដេក(ចំនួន៥គ្រាប់)
បេីកវគ្គប្រកួតកីឡាអន្តរជាតិនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០។ ចាប់ផ្តេីមប្រកួតនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សូមជូនពរដល់បងប្អូនសិក្ខាកាមយោធាកម្ពុជាទាំង៧រូបដែលចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020)សូមឲ្យទទួលបានជ័យជំនះដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិកម្ពុជាយើង៕