
កាលពីពេលថ្មីៗនេះអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានរំជួលចិត្តជាខ្លាំងក្រោយពីបានឃើញវីដេអូមួយ ដែលបង្ហាញឲ្យឃើញថា បុរសដែលជាឪពុកបានខិតខំប្រឹងប្រែងរត់ម៉ូតូឌុបកាត់ភ្លៀងដើម្បីរកប្រាក់មកព្យាបាលជំងឺកូនស្រី ដោយកូនស្រីរបស់គាត់កើតជំងឺបែកលំពែង កាត់ពោះវៀន និងវះបង់គីស នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ( Douch Den) ដោយម្ចាស់គណនីហ្វេសប៊ុកមួយនេះបានសរសេររៀបរាប់ថា:
សូមពុកម៉ែបងប្អូន ក៏ដូចជាសប្បុរធម៍ មេត្តាជួយគាត់ផង😭ឥលូវគាត់កំពុងសម្រាកនៅមន្ទីពេទ្យកេតុមាលា គាត់បែកលំពែង កាត់ពោះវៀន នឹងវះដុំគីស 070622350 ABA 000598494 ដូច្នេះសូមមេត្តាពុកម៉ែបងប្អូនជួយឧបត្ថម្ភ និងជួយស៊ែរដើម្បីឱ្យសុខបុរសជនបានឃើញនិងបានជួយដល់ប្អូនស្រីផង។ជាមួយគ្នានេះ ក្រោយពីបានឃើញដូច្នេះ ថៅកែហាងពេជ្រ អ្នកនាង ទ្រី ដាណា មានចិត្តអាណិតជាខ្លាំង ដោយបានសរសេររៀបរាប់បង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា:
ដើម្បីកូនស្រី ឪពុករត់ម៉ូតូឌុប កាត់ថ្ងៃ កាត់ភ្លៀង យកលុយមកព្យាបាលកូន😢😢😢លឺថាគាត់កំពុងសម្រាកនៅមន្ទីពេទ្យកេតុមាលា គាត់បែកលំពែង កាត់ពោះវៀន នឹងវះដុំគីស។ នៅក្មេងសោះ កើតជំងឺច្រើនបែបនេះ អាណិតឪពុក ខំលួងកូនរាល់ថ្ងៃ,😥ខ្ញុំនឹងឲ្យក្រុមការងារខ្ញុំចុះទៅជួបគាត់នៅថ្ងៃស្អែក៕