
(ញូដេលី)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍(Air India Express)ដែលដឹកអ្នកដំណើរ១៩១នាក់ បានជួបបញ្ហាពេលចុះចតនៅព្រលានយន្តហោះក្នុងទីក្រុងCalicutនៃរដ្ឋKeralaភាគខាងត្បូងប្រទេសឥណ្ឌាបណ្តាលឲ្យមនុស្សយ៉ាងតិច២នាក់.ស្លា.ប់និង៣៥នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានCNAនៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។
បើតាមអ្នកនាំពាក្យអាកាសចរណ៍(Air India Express)បានបញ្ជាក់ថាហេតុការណ៍ខាងលើបានកើតឡើងនាយប់ថ្ងៃសុក្រនេះនៅពេលយន្តហោះ(Air India Express)មួយគ្រឿងនោះដែលមានប្រភពមកពីទីក្រុងDubai នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានរត់ជ្រុលហួសចេញពីផ្លូវពេលចុះចតរហូតធ្វើឲ្យតួយន្តហោះដាច់ជាពីរកំណាត់ហើយអ្នកដំណើរមួយចំនួន.ស្លា.ប់.និង.រ.ង.រ.បួ.ស៕
វីដេអូ