ពិសេសណាស់ ! រោងភាពយន្តលេជេន ផ្ដល់ជូនពោតលីង និង ភេសជ្ជៈកូកាកូឡា ដល់បុគ្គលិកពេទ្យទាំងអស់ដោយឥតគិតថ្លៃ ដោយគ្រាន់តែ…

រោងភាពយន្ត Legend Cinemas បានសម្ដែងការថ្លែងអំណរគុណដល់កងទ័ពអាវសទាំងអស់ (គ្រូពេទ្យ) ដោយផ្ដល់ជូនជាពោតលីង និង ភេសជ្ជៈកូកាកូឡា ឥតគិតថ្លៃដល់បុគ្គលិកដែលបានបម្រើការនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលអញ្ជើញមកទីតាំងរោងភាពយន្តលេជេនណាមួយដោយគ្រាន់តែបង្ហាញកាតបុគ្គលិកពេទ្យ ទៅកាន់បុគ្គលិករបស់រោងភាពយន្តលេជេនតែប៉ុណ្ណោះ។ ទាំងនេះជាការសម្ដែងទឹកចិត្តថ្លែងអំណរគុណដល់គ្រូពេទ្យទាំងអស់ ក្នុងកំឡុងពេលដ៏លំបាកមួយនេះ។

សូមបញ្ជាក់ផងដែរថា៖ កម្មវិធីផ្តល់ជូននេះនឹងធ្វើឡើងនៅគ្រប់សាខារោងភាពយន្តលេជេន ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក ហើយម្នាក់ប្ដូរបានតែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃ៕