គួរឲ្យអាណិតណាស់!ក្មេងប្រុសម្នាក់ចុះលេងទឹកបឹងយក្ខឡោមលង់ស្លាប់!

ខេត្តរតនគិរី÷ ក្មេងប្រុសម្នាក់បានចុះទៅលេងទឹកបឹងយក្ខឡោម ស្រាប់តែលង់ស្លា.ប់បន្ទាប់ពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅរមណីយដ្ឋានបឹងយក្ខឡោម ត្រង់ចំណុចកំពុងផែរទី១ ស្ថិតនៅក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីនគរបាលសង្កាត់យក្ខឡោមបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ រុន បុនរ៉ុង ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី មុខរបរសិស្ស។ មានឪពុកឈ្មោះ សួន សារីននិងម្តាយឈ្មោះ យ៉ែម គន្ធា។

ក្រោយពេលកេីតហេតុរួច ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្ត បានដឹកបញ្ជូនក្មេងរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអកុសល ក្មេងរងគ្រោះនោះ បានដាច់ខ្យល់ស្លា.ប់បាត់ទៅហេីយ។សពក្មេងរងគ្រោះត្រូវបានឪពុកម្តាយយកទៅផ្ទះដេីម្បីរៀបចំធ្វេីបុណ្យតាមប្រពៃណី៕