
លោកស្រី ទ្រី ដាណា ត្រូវបានគេស្គាល់ច្រើនតាមបណ្ដាញសង្គម និងទទួលស្គាល់ថាជានារីដ៏ជោគជ័យម្នាក់លើមុខជំនួញជាច្រើន។ ជាមួយគ្នានេះដែរ អ្នកស្រីតែងដើរធ្វើសកម្មភាពមនុស្សធម៌និងចែករំលែកគំនិត ចំណេះដឹង ធ្វើឱ្យមនុស្សជាច្រើនលាន់មាត់សរសើរ។ ចំណែកថ្ងៃនេះលោកស្រី ទ្រី ដាណា ក៏បានបង្ហោះនៅលើគណនីហ្វេសប៊ុកបំណងសួររកបងស្រីម្នាក់ដែលគេថាលួចបេះស្លឹកសាវម៉ាវ ដែលគេបង្ហោះនៅលើបណ្ដាញសង្គម។
ជាក់ស្ដែងលើកស្រី ទ្រី ដាណា បានសរសេររៀបរាប់ថា៖ «មិនសូវដឹងរឿងច្បាស់ទេ តែបើកវីដេអូមកឃើញអាណិត😢😢😢គេថាលួចបេះស្លឹកសាវម៉ាវ ម្ចាស់ឱ្យយកទៅដាក់កន្លែងដើមវិញ ទើបឱ្យសោរម៉ូតូ ហឹម អត់អោនខ្លះទៅ គ្រាន់តែណែនាំគ្នាបានហើយ ធ្វើឱ្យគ្នាភ័យដោយទាំងកូនៗទៀត។ មានបងប្អូនស្គាល់ទេ ចង់ជួយគាត់ខ្លះហើយក៏ចង់ដឹងរឿងថែមខ្លះដែរ។ បើគាត់លួចយកសាវម៉ាវពីក្រៅមកបន្លំលក់មែន អាហ្នឹងគាត់ខុសហើយ តែអប់រំគាត់ទៅបានហើយ។ ជីវិតអើយជីវិត ពិតជាពិបាកមែន,😥😥😥»