ដោយក្ដីអាណិត! តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បានទៅមើលទារក ដែលត្រូវគេយកទៅបោះបង់ចោលលើគំនរសំរាមដោយផ្ទាល់!

(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ ទារិកា​ទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋនិងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាម​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​មជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដោយមិនដឹងថាម្តាយឬឪពុករូបណាចិត្តអប្រិយ បោះប.ង់ចោ.លកូ.នរបស់ខ្លួនដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អដែលទារកនៅមានជីវិ.តនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំក៏ដេីររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២.ខែសីហានេះ។

បច្ចុប្បន្នទារិកាជីវិតថ្លៃខាងលើ ត្រូវបានបងស្រីដែលរេីសយកមកថែទាំនោះបានប្រគល់បន្តឲ្យខាងអាជ្ញាធរសង្កាត់យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យជាមុនសិន មុននឹងប្រគល់ឱ្យ​អាណាព្យាបាល​ណា ឬអង្គកាណាយកទៅចិញ្ចឹមបីបាច់ស្របច្បាប់នៅពេលក្រោយទៀត។

ជាមួយគ្នានេះផងដែរ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមីបានទៅមើលទារកកំសត់នេះដោយផ្ទាល់ នេះបើយោងតាមការសរសេរបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់គណនីលោក ហេង ឡុង៖ «សូមកោតសរសើរតារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បានទៅមើលទារកដែលត្រូវម្ដាយឪពុកតិរិច្ឆានយកទៅបោះបង់ចោលនៅគំនរសំរាម🙏🙏🙏»

គណនីរបស់ ពូឈីវ ក៏បានរៀបរាប់ដែរថា «សូមអរគុណដល់បងស្រី ឱក​ សុគន្ធកញ្ញា និងស្វាមី ដែលមានទឹកចិត្តសប្បុរស​ សន្តោសប្រណី ជួយឧបត្ថម្ភដល់កូនធានី នូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន»៕