លិចអីតាស្រុកយើង ស្រុកគេក៏លិចដែរ! ទិដ្ឋភាពទីក្រុងនៃប្រទេសថៃ​ ត្រូ​វទឹកលិចស្ទេីរៀងរាល់ឆ្នាំ…

នា​ល្ងាច​ថ្ងៃ​ទី​០៦ ខែសីហា​ ម្សិលមិញនេះ បរិមាណ​កម្រិត​ទឹកភ្លៀងនៅរាជធានី​ភ្នំពេញ​មាន​កម្រិត​ខ្ពស់​ដែល​ធ្វេី​អោយ​តំបន់​មួយ​ចំនួន​​ត្រូវ​បាន​លិចលង់ ប៉ុន្តែ​ត្រូវ​បាន​ស្រក​វិញ​អស់​នៅ​សល់​តំបន់​មួយ​ចំនួន​តូច​ដែល​មិន​ទាន់​ស្រក​ភ្លាម ដោយសារ​តំបន់​នោះ​កំពុង​ដំណេ​ី​រ​ការដ្ឋាន​សាងសង់​ប្រឡាយ លូ​ជា​ដើម។

ជាមួយគ្នានេះដែរ នាថ្ងែទី០៧ ខែសីហា ឆ្នាំ២០២០នេះ អគ្គនាយកសុីម៉ាក់ ឯកឧត្តម ហេង រតនា បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថាៈ ហាមធ្វេីសួនច្បារផ្លូវថ្នល់បែបរចនាបទប្រណាំងទូក​ គឺថាមានទឹកលិចអាចអុំទូកប្រណាំងបានមែនហ្នង! វត្តអាត្មាក៏លិច​ ស្រុកញមក៏លិច​ ស្រុកអាត្មាក៏លិច! ទិដ្ឋភាពទីក្រុងនៅប្រទេសថៃ​ លិចស្ទេីរៀងរាល់ឆ្នាំហ្នង! ឯកឧត្តម បានបន្តថា ស្រុកថៃក៏លិច​ ស្រុកខែ្មរក៏លិច​ ស្រុកវៀតណា​មក៏លិច​ ស្រុកជប៉ុន​ ស្រុកកូរ៉េ​ក៏លិច​ ស្រុកអាមេរិក​ក៏លិច​ ស្រុកអូស្ត្រាលីក៏លិច…​កុំបន្ទោសផែនដី​ កុំបន្ទោសការអភិវឌ្ឍ​! មធ្យោបាយល្អបំផុត​ ត្រូវគិតគូរ​និងមានវិធានការបញ្ចៀសទឹកជន់លិចអាក្រក់បំផុត​ ត្រូវធ្វេីយ៉ាងម៉េច?!