
(ខេត្តព្រះវិហារ)៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ក្រុមអភិរក្សប្រាសាទព្រះខ័នរួមសហការជាមួយនគរបាលបេតិកភណ្ឌបានចុះពិនិត្យមើលរូបបដិមាថ្មគោលមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងចំការប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិខ្នារថ្មី ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលមានចម្ងាយពីប្រាសាទព្រះខ័នប្រហែល១០គីឡូម៉ែត្រ៕