សូមប្រុងប្រយ័ត្នបងប្អូន!​ ឆេះតូបលក់សាំងនឹងតូបលក់ទូរស័ព្ទខ្ទេចនៅស្រុកស្ទឹងហាវ ដោយមិនទាន់ដឹងមូលហេតុ!

ស្រុកស្ទឹងហាវ៖ មានអគ្គីភ័យឆាបឆេះដេប៉ូលក់សំាង១កន្លែង កើតឡើង នៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០:១៥ នាទីព្រឹកដែលម្ចាស់ផ្ទះឈ្មោះ លឹម សេងលី អាយុ២៧ឆ្នាំ ។




មុននេះបន្តិច​ មាន អគ្គិភ័យ​ឆេះផ្ទះលក់សាំង​ ម៉ាស៊ូត​ និងជួសជុលទូរស័ព្ទនៅស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ឡានទឹកមកដល់ហេីយ (វេលា​ម៉ោង​ ១១:០០នាទី ថ្ងៃទី​ ១៣ ឧសភា​ ឆ្នាំ​ ២០២០)។




ករណីនេះដែរខូចខាតសមភារះនិងឆេះតូបទាំងស្រុក មិនមានគ្រោះថ្នាក់ដល់ជីវីតមនុស្សឡើយ។
កងកម្លាំងបានធ្វើការអន្តរាគម៍នពន្លតអគ្គីភ័យទាន់ពេលវេលាមិនបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។ ក្នុងនោះដែរប្រើប្រាស់រថយន្តពន្លតអគ្គីភ័យចំនួន ៥គ្រឿង រថយន្តពន្លតអគ្គីភ័យរបស់អធិការដ្ឋាន ០១គ្រឿង រថយន្តពន្លតអគ្គីភ័យរបស់ ក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច ២គ្រឿង​ រថយន្តពន្លតអគ្គីភ័យក្រុមហ៊ុនតេលា​ ០១គ្រឿង និង រថយន្តពន្លតអគ្គីភយរបស់ ក្រុមហ៊ុន LHR ចំនួន០១គ្រឿង និងឡានផ្ទេរទឹក ប្រម៉ាន១០គ្រឿង របស់លោក ហ៊ួត ប៉ាង សេវ៉ាកលក់ទឹកស្រុកស្ទឹងហាវ។