រូសរាន់ឡើង ! មន្ត្រីគយ ត្រៀមប្រកាសដាក់លក់រថយន្ដអត់ពន្ធជិត៣០០គ្រឿង ដើម្បីយកថវិការចូលរដ្ឋ

(ខេត្តព្រះសីហនុ)៖ មន្ត្រីគយបានថ្លែងឲ្យដឹងថា មានរថយន្តអត់ពន្ធជិត៣០០គ្រឿងនិងទំនិញចម្រុះមួយចំនួនទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងប្រកាសដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ​ ក្នុងករណីម្ចាស់រថយន្តមិនចូលទៅដោះស្រាយបង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់ ដែលគិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ៕ ប្រភព៖ Huy Bunleng News