
(ភ្នំពេញ)៖ ដើម្បីជួយសម្រួលការលំបាកផ្នែកសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង របស់សិល្បករ សិល្បការិនី ព្រមទាំងផលិតករអាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឲ្យបើកដំណើរការឡើងវិញនូវរោងភាពយន្ត និងរោងសម្ដែងសិល្បៈ
ដោយតម្រូវឲ្យគោរពតាមគោលការណ៍ស្តង់ដារប្រតិបត្តិ(SOP)ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលក្ខខណ្ឌតម្រូវសុវត្ថិភាពនានា នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្ងែទី០៦.ខែសីហា.ឆ្នាំ២០២០នេះ។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោម៖