
យោងតាមគណនីហ្វេសប៊ុក «សកល ច័ន្ទលាភ» បានបង្ហោរូបភាព អមជាមួយនិងការសរសេររៀបរាប់ថា៖ អរគុណការដូរសម្រាប់ឆ្នាំនេះ 50%នៃការរកស៉ី 30%លុយសន្សំពីការធ្វេីការងារប៉ុន្មានឆ្នាំនេះ 20%លុយសន្សំតិកតក់កាលនៅរៀន លុយទាំងនេះបានមកពី15$ដែលសន្សំលុយការបង់គួរសាលាកាលនៅរៀន
ម្ចាស់គណនីខាងលើបានបន្តថា អរគុណម៉ាក់ប៉ាដែលអោយលុយកូនទៅសាលា អរគុណលោកគ្រូអ្នក អ្នកគ្រូដែលមិនយកថ្លៃបង់គួរពេញថ្លៃ Monyក៏មិនភ្លេចតួប្រុសម្នាក់នេះដែរ អរគុណបងណាដែលចោលដបស្រា,ភ្លេីងពណ៍,ផ្សែងកញ្ឆា មកកាន់សំបកកេស,ស្កុតថង់,បញ្ចីអីវ៉ាន់ ដឹកកេសលេីកអីវ៉ាន់មកក្លាយជាពូDeliveryសម្រាប់អូនណា
សង្ឃឹមថាយេីងនឹងកាន់ដៃគ្នាទៅរកបេសកម្មទីបីបន្តទៀត #ការដូរនៃជីវិតmy second mission Done 06.08.2020។ ចំពោះភាពជោគជ័យក្នុងការរកស៊ីមានបាន របស់គូស្នេហ៍វ័យក្មេងមួយគូនេះ ត្រូវបានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ធ្វើការកោតសរសើរ និងចែករំលែកបន្តជាច្រើនផងដែរ៕