អ្នកអត់គូហាមមើល! រូបភាពប៉ុន្មានសន្លឹករបស់ គង់ ចាន់ស្រីមុំ និងស្វាមី ពិតជាផ្អែមល្អែមខ្លាំង អ្នក singel ឃើញហើយអាចចុកឈាម!

(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាស្គាល់ហើយនូវ អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាតារាស្រីម្នាក់ និយមតែងខ្លួនជាមួយស្ទាយ៍បែបស៊ីវិល័យ ជាពិសេស រាល់រូបភាពតារាស្រីរូបនេះបង្ហោះម្ដងៗមានហ្វេនៗជាច្រើន បានជូលទៅសរសើរពីសម្រស់នាងស្ទើរតែគ្រប់ពេល។ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា អ្នកនាង គង់ ចាន់ស្រីមុំ តែងតែមានដំណើរកម្សាន្តជាមួយគ្រយសារជានិច្ច។

មិនតែប៉ុណ្ណោះ នាងតែងតែបង្ហោះរូបភាពស្អាតៗ ធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងគ្រប់គ្នា។ បើទោះបីតារាស្រីរូបនេះ មានស្វាមី និងកូនស្រីម្នាក់ ហើយក៏បិតមែន តែនាងនៅតែមានសម្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញដដែល។

ជាក់ស្ដែង នៅមុននេះបន្តិច តារាស្រីរូបនេះ បានបង្ហោះរូបភាពផ្អែមល្អែមជាមួយស្វាមី យ៉ាងច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយអមនឹងការសរសេររៀបរាប់ថា «ភាពរឹងមាំ​និងក្តីស្រលាញ់របស់មនុស្សប្រុស​ គឺអាចបញ្ចាក់អោយឃេីញតាមរយៈកាយវិការនៃការការពារមនុស្សស្រីដែលគាត់ស្រលាញ់🕊❤️ចូលតួសន្លប់ តែកុំមេីលរូបចុងក្រោយណា🤣🤪🤩@seyha_kem»៕