ខ្មែរឥស្លាមពីររូប ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា មានឋានៈស្មើអនុរដ្ឋលេខាធិការ ក្រោយពី…

(ភ្នំពេញ)៖ ខ្មែរឥស្លាមពីររូបត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងធម្មការនិងសាសនាមានឋានៈស្មើអនុរដ្ឋលេខាធិការក្រោយពីទីប្រឹក្សាទាំងអស់របស់ក្រសួងនេះត្រូវបានបញ្ចប់មុខតំណែងកាលពីពេលថ្មីៗនេះ

នេះបើយោងតាមច្បាប់ចម្លងនៃព្រះរាជក្រិត្យចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាទទួលបានថ្មីៗនេះបង្ហាញថា ឯកឧត្តម ហូសេន មូហាម៉ាត់ហ្វារីត ប្រធានអង្គការក្រុមប្រឹក្សាឥស្លាមអភិវឌ្ឍន៍កម្ពុជាត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាថ្មីបន្តជាទីប្រឹក្សាក្រសួងធម្មការនិងសាសនាមានឋានៈស្មើ អនុរដ្ឋលេខាធិការ និងលោកជំទាវ សឹម ហាមីយ៉ះ ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមានឋានៈស្មើអនុរដ្ឋលេខាធិការផងដែរ៕