
(ភ្នំពេញ)៖ ម្តាយបង្កើតរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរ.ណភាពដោយសារគាំងបេះដូង នៅវេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ ដំណឹងទទួលមរ.ណភាពរបស់ម្តាយតារាសម្តែង ទឹម រដ្ឋា នៅពេលនេះ គឺបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បណ្តាមិត្តសិល្បៈរួមអាជីព និងអ្នកគាំទ្ររបស់នាង។ ជាពិសេសអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ ដល់ក្រុមគ្រួសារកញ្ញា ទឹម រដ្ឋា ។
ជាមួយគ្នានេះដែរ លោក តាប៊ុយ ក៏បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារកញ្ញា ទឹម រដ្ឋ ផងដែរ ដោយពិធីការរូបនេះ បានសរសេររៀបរាប់នៅក្នុងបណ្ដាយសង្គមហ្វេសប៊ុកថា «សូមរួមរំលែកទុក្ខដល់ក្រុមគ្រួសារបងស្រីទឹមរដ្ធាដែលទើបតែបាត់បង់អ្នកម្តាយជាទីស្រលាញ់ហើយសូមអោយវិញ្ញាណក្ខ័ន្ធរបស់អ្នកមីងទៅកាន់សុខគតិភព»