
ថ្មីៗនេះតាមរយះបណ្តាញសង្គម Facebook និង Instagram របស់អ្នកនាងគង់ សុជាតិ និងលោកជា វិបុល ដែលជាពិធីករពិធីការនី ដ៏ល្បីរន្ទឺទូទាំងប្រទេសមួយគូនេះ បានបង្ហោះនូវរូបភាពមួយចំនួន ដោយឃើញអ្នកនាងគង់ សុជាតិ ឈឺសម្រាកនៅមន្ទីពេទ្យដោយមានស្វាមីនៅកំដរលើកទឹកកំលាំងចិត្តផងដែរ។
ដោយនៅក្នុងនោះ លោកជា វិបុលបានសរសេរពីអត្ថន័យថា«មុនពេលទៅធ្វើការ ឆាប់ជាណាអូន» ហើយអ្នកនាងគង់ សុជាតិបានបង្ហោះសារដោយមានអត្តន័យថា «ទោះបងរវល់ធ្វើការដល់យប់ក៏នៅមកកំដរអូន ជាការផ្តល់កំលាំងចិត្ត»។ តាមរយៈរូបភាពទាំងនោះគេបានឃើញលោក ជា វិបុល នៅកាន់ដៃ និង ផ្តល់កម្លាំងចិត្តដល់ភរិយាអ្នកនាង គង់ សុជាតិ ដែលមើលទៅមានភាពស្លេកស្លាំងខុសពីធម្មតា ។ ក្នុងនោះក៏មានការបារម្ភ និងសួរសុខទុក្ខពីសំណាក់អ្នកគាំទ្រ និង មិត្តរួមអាជីពជាច្រើន ហើយក៏មានការចង់ដឹងថាអ្នកនាង គង់ សុជាតិ មានជំងឺអ្វីធ្ងន់ធ្ងររហូតដល់ថ្នាក់គេងពេទ្យបែបនេះដែរ?
ឃើញរូបភាពទាំងនេះ មានស្ត្រីមិនតិចទេស្រមៃចង់បានជីវិតគូដូចពិធីករ-ការិនីមួយគូនេះ ។ ទោះបីជារៀបការជាមួយគ្នាច្រើនឆ្នាំ និង មានកូនជាចំណងដៃក៏ពិតមែន តែជីវិតប្តីប្រពន្ធរបស់ គង់ សុជាតិ និង លោក ជា វិបុល នៅតែរឹងមាំ និង ល្អូកល្អើនមិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ សូមបញ្ជាក់ថានេះមិនមែនជាលើកទី 1 ទេដែលអ្នកទាំងពីរតែងតែបង្ហោះរូបផ្អែមល្ហែម យើងសង្កេតឃើញថាតាំងពីអ្នកទាំងពីរចាប់ដៃគ្នាមកដល់ពេលនេះយើងតែងតែឃើញអ្នកទាំងពីរបង្ហោះនៅរូបភាពផ្អែមល្ហែមនិងផ្ដល់ភាពកក់ក្ដៅអោយគ្នាទៅវិញទៅមកធ្វើឲ្យមហាជនមិនតិចទេតែងតែច្រណែននឹងគូស្នេហ៍អ្នកទាំងពីរ៕៕