
(ភ្នំពេញ)៖ នាថ្ងែទី០៥ ខែសីហា ឆ្នាំ២០២០នេះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «Heang Dalin» បានសរសេររៀបរាប់អោយដឹងថា «លេខណឹងម្សិលមិញល្ងាចម៉ោង 5:12នាទីខលមកខ្ញុំ ថាខលចេញពីធនាគា ABA ខលហើយខ្ញុំចូលប្រើ acc ខ្ញុំលេងកើត វាបានលួចវេលុយខ្ញុំចូលតាម E cas ដកអស់ 400$ និងវេលុយទៅវិង 25$ និងលុយខ្មែរផងដែរ តាមរយះលេខ 089890917 បងប្អូនប្រយត្ធ័ផង ថ្ងៃមិញខលទៅវាថាវាជាងភ្លើងទេ តែមិញខលទៅទៀតវាលឺយើងនិយាយថាមិចលួចហេកអខោនយើងដកលុយអស់ចឹងវាចុចបិទបាត់»
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ធនាគារ ABA ក៏បានបង្ហោះសារកើនរំលឹកអតិថិជនរបស់ខ្លួឲ្យមានការប្រុងប្រយ័ត្នចំពោះជនឆបោកផងដែរ ហើយធនាគារក៏បានណែនាំអតិថិឲ្យធ្វើរឿងមួយចំនួនដើម្បីការពារសុវត្ថិភាពដូចខាងក្រោមនេះ៖ កុំចែករំលែកកូដសុវត្ថិភាពដែលទទួលបានពីធនាគារ ABA តាមរយៈសារ SMS ឬសារជូនដំណឹងជាមួយបុគ្គលណាម្នាក់ ទោះបីបុគ្គលដែលអះអាងថាខ្លួនជាបុគ្គលិកធនាគារ ABA ក៏ដោយ/ កុំបង្ហាញ ឬផ្តល់ឲ្យបុគ្គលណាម្នាក់នូវព័ត៌មានចាំបាច់សម្រាប់ការចុះឈ្មោះជាមួយធនាគារ ABA/
កុំថតរូបកាតរបស់អ្នក និងចែករំលែករូបថតនោះជាមួយបុគ្គលផ្សេង/ ឧស្សាហ៍ដូរលេខកូដ PIN កម្មវិធី ABA Mobile និងលេខកូដកាតរបស់អ្នក។ធនាគារ ABA ក៏បានបញ្ជាក់ថា ខាងធនាគារមិនទាក់ទងអ្នក ឬចាត់តាំងឲ្យបុគ្គលណាម្នាក់ទាក់ទងអ្នកដើម្បីព័ត៌មានលម្អិតទាំងនេះឡើយ។
បុគ្គលណាដែលស្នើសុំព័ត៌មានទាំងនេះពីអ្នក គឺជាជនឆបោក! ប្រសិនបើអ្នកទទួលបានការហៅទូរស័ព្ទ ឬសារដែលបន្លំថាខ្លួនមកពីធនាគារ ABA ដើម្បីសុំព័ត៌មានដែលមានរៀបរាប់ខាងលើ ឬប្រសិនបើអ្នកគិតថា អ្នកអាចក្លាយជាជនរងគ្រោះនៃសកម្មភាពឆបោក សូមទាក់ទងមកកាន់យើងខ្ញុំភ្លាមៗតាមរយៈលេខទូរស័ព្ទ 023 225 333