
(បរទេស)៖ រដ្ឋាភិបាលរុស្ស៊ីបានសម្រេចបញ្ជូនបុគ្គលិកពេទ្យ និងជំនួយស.ង្គ្រោះប.ន្ទាន់ផ្នែកវេជ្ជសាស្ត្រ ដោយដឹកតាមយន្តហោះចំនួន ០៥គ្រឿងទៅកាន់ប្រទេសលីបង់ បន្ទាប់ពីការផ្ទុះ.ដ៏ក.ក្រើកនៅរដ្ឋធានីបេរូត បានបង្កឲ្យមនុស្ស ១០០នាក់ស្លា.ប់ និងជាង ៤,០០០នាក់រ.ងរបួ.ស ខណៈមន្ទីរពេទ្យកំពុងជួបប.ញ្ហាធ្ង.ន់ធ្ងរ ដោយសារត្រូវរ៉ាប់រ.ងចំនួនអ្នកឆ្លង COVID-19ផង និងត្រូវទទួលអ្នករ.ងរបួ.ស ក្នុងហេតុការ.ណ៍ផង។ នេះបើតាមការចេញផ្សាយដោយ CNN នារសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។
ចំពោះស្ថានការណ៍ COVID-19 ពេលនេះលីបង់មានករណីឆ្លងសរុបជាង ៥,០០០ករណី ក្នុងនោះស្លា.ប់ ៦៥នាក់ ដែលជាចំនួនទាបនៅឡើយបើធៀបនឹងអ៉ីស្រាអែលដែលជាប្រទេសជិតខាង។ ទោះជាបែបនេះក្តី ការស.ង្គ្រោះប.ន្ទាន់ក្រោយករណីផ្ទុះ នៅកំពង់ផែលីបង់ខាងលើនេះ គឺពិតជាចាំបាច់ខ្លាំង ព្រោះតែក្រុមសង្គ្រោះត្រូវការពារអ្នករ.ងរបួ.សពីការឆ្លង-ចម្លងជំងឺ COVID-19 ក្នុងពេលតែមួយ។
គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះ.ដ៏ក.ក្រើកខាងលើនេះ គឺស្ថិតនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃអង្គារម្សិលមិញ (ម៉ោងនៅទីក្រុងបេរូត)។ រដ្ឋាភិបាលលីបង់បានប្រកាសកាន់ទុ.ក្ខរយៈពេល០៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃពុធនេះតទៅ។
អាជ្ញាធរលីបង់បានបញ្ជាក់ថា សារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ត្រូវបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយ ដោយគ្មានការរក្សាសុវត្ថិភាពត្រឹមត្រូវ ទើបបានជាបណ្តាលឲ្យវាផ្ទុះយ៉ាងក.ក្រើក។ លីបង់បានសន្យាថា នឹងរកមុខអ្នកទទួលខុសត្រូវលើ សោកនាដកម្មនេះ ព្រមទាំងដាក់ទោ.សឱ្យធ្ង.ន់ធ្ងរជាទីបំផុត៕