
(ខេត្តកណ្ដាល)៖ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិព្រែកតូច,ឃុំព្រែកដាច់,ស្រុកលើកដែក,ខេត្តកណ្ដាល។ តាមប្រភពសមត្ថកិច្ចនគរបាលស្រុកលើកដែក បានឲ្យដឹងថា៖ក្មេងប្រុសដែលស្លា.ប់ មានឈ្មោះ រុន ចំរុង អាយុ០៩ឆ្នាំ មានទីលំនៅភូមិព្រែកតូច,ឃុំព្រែកដាច់,ស្រុកលើកដែក,ខេត្តកណ្ដាល។ ចំណែកក្មេ.ង២នាក់ទៀតមានឈ្មោះ ភារ៉ា និងឆៃរ៉ាត់ អាយុ១០ឆ្នាំ ត្រូវចំជើងឆ្វេងរបួ.សស្រាល។
សមត្ថកិច្ចបានបន្តរឲ្យដឹងទៀតថា ក្មេ.ងប្រុសរ.ងគ្រោះ និងគ្នីគ្នា៤ទៅ៥នាក់ បាននាំគ្នាមកលេងនៅក្នុងដីឡូរ៍របស់ជីតា នៅមុខផ្ទះឈ្មោះ ឆោម ឈាង ភេទប្រុស អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ យាវ គី អាយុ៥០ឆ្នាំ នៅភូមិ-ឃុំខាងលើ ។
បន្ទាប់មកនាំគ្នាលេងរុញទ្វាររបង ទៅមកៗ ស្រាប់តែធ្វើឲ្យផុតគន្លឹះខ្ទាស់ទ្វាររបូត បណ្ដាលឲ្យរលំទ្វារដែកសង្កត់ពីលើក្មេ.ងប្រុសម្នាក់ឈ្មោះ រុន ចំរុង (ស្លា.ប់) និងពីរនាក់ទៀតរ.ងរបួ.សស្រាល។ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ក្មេ.ងរ.ងគ្រោះពិតជាស្លាប់ដោយរលំទ្វារសង្កត់ពិតប្រាកដមែន។យ៉ាងណា ឪពុកម្ដាយក្មេ.ងរ.ងគ្រោះ សំណូមពរដល់សមត្ថកិច្ចជំនាញមិនបាច់ធ្វើការពិនិត្យលើសាកស.ពកូនរបស់ខ្លួនទេហើយសុំយកស.ពធ្ធ្វើបុណ្យតាមប្រពៃណី៕