លិចទៀតហើយ! មានទូក​នេសាទ​ចំនួន ០​២គ្រឿងទៀត ​បានលិច ចំណែកឯមនុស្ស…

(ព្រះសីហនុ)៖ សមត្ថកិច្ចមូលដ្ឋានប្រាប់ថា មានទូក​នេសាទ​ចំនួន០​២គ្រឿង​បានលិច កាល​ពី​ម៉ោងជិត៩ព្រឹក ​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​ នៅចំណុចមុខពយស្ងាវ​ ពេលចេញទៅនេសាទ ដោយសារខ្យល់កន្ត្រាក់​សមុទ្រមានរលកខ្លាំង ប៉ុន្តែសំណាងល្អមនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះដោយទូកនេសាទដូចគ្នាដែលនៅជិត។

*ទូកទី១​ មានមនុស្សចំនួន២នាក់ ម្ចាស់ទូកឈ្មោះ ថូ​ សុភ័ក្រ ភេទប្រុស អាយុ៤៤ឆ្នាំ និងឈ្មោះ​ គៀម​ ឌឺ ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករទូកនេសាទ សម្ភារៈបា.ត់បង់ទូក១គ្រឿង ឧបករណ៏នេសាទនិងសម្ភារៈលើទូកទាំងអស់។ *ម្ចាស់ទូកទី២ ឈ្មោះ​ កែវ​ សម្បត្តិ ភេទប្រុស​ អាយុ៣៨ឆ្នាំ អ្នកទៅនេសាទមានចំនួន៥នាក់។

​សម្ភារៈបាត់បង់ មានទូកម៉ាស៊ីន ១គ្រឿង ឧបករណ៏នេសាទនិងសម្ភារៈលើទូកទាំងអស់។ ​អ្នកទាំងអស់មានទីលំនៅក្រុមទី៦,ភូមិ២​,ឃុំកំពេញ,ស្រុកស្ទឹងហាវ,ខេត្តព្រះសីហនុ។ ករណីខាងលេីនេះមិនបណ្តោយអោយរ.ងគ្រោះដល់អា.យុជី.វិតមនុស្សឡើយ ដោយមានទូកនេសាទជាមួយគ្នាជួយសង្គ្រោះទាន់ពេលវេលា។ ចំពោះទូកដែលលិចបាត់ គិតត្រឹមរសៀលថ្ងៃដដែលនេះនៅ​ពុំ​ទាន់​រក​ឃើញ​នៅ​ឡើយ​៕ ប្រភព «Huy Bunleng News»