សូមបងប្អូនជួយស៊ែរផង! លោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសស្វែងរកបុរសម្នាក់នេះ ថែមទាំងជូន 5លានរៀល ដល់អ្នកផ្ដល់ដំណឹង!

(ភ្នំពេញ)៖ យោងតាមគណនីហ្វេសប៊ុកផេករបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរថា «សូមបងប្អូនជួយស៊ែរនិងផ្សាយដំណឹងផង បងប្រុសម្នាក់នេះបានបាត់ខ្លួនរយៈពេលប្រាំថ្ងៃហើយ ដោយសង្ស័យថាធ្លាក់ចូលរណ្ដៅតែកម្លាំងក្រុមសមត្ថកិច្ចបានរុករក មិនឃើញនោះទេ ដូច្នេះសូមបងប្អូនជួយនិងផ្ដល់ព័ត៌មាននេះផងបើសិនជាបានឃើញគាត់នៅកន្លែងណា សុំបងប្អូនទាក់ទងមកលេខខាងក្រោម ខ្ញុំនឹងជូនសគុណ 5លានរៀល ជំនួសគ្រួសារគាត់ 086 666 551»៕