
(ភ្នំពេញ)៖ យោងតាមគណនីហ្វេសប៊ុកផេករបស់អ្នកនាង ទ្រី ដាណា បានបង្ហោះរូបភាពអមជាមួយការសរសេររៀបរាប់ថា៖ «អាណិតគាត់ ចៅក៏ចូលពេទ្យ ម៉ូតូក៏ឆេះខូ.ចធ្វើលែងបាន ខ្ញុំជួយថវិកាព្យាបាលចៅ 1000$ ទិញម៉ូតូឃ្លាំងឱ្យគាត់មួយ គ្រាន់ដឹកលក់បន្តទៀត។ គ្រាន់តែកាន់លុយគាត់ខ្ទប់មុខយំ អាណិតគាត់ណាស់ ថាលុយប៉ុណ្ណឹងមិនដឹងរកប៉ុន្មានខែប៉ុន្មានឆ្នាំបាន។ ប្រាប់គាត់ឱ្យតស៊ូហើយខំមើលថែព្យាបា.លចៅ ធ្វើម៉េចបើកើតឡើង
ថៅកែពេជ្ររូបនេះ បន្ថែមថាៈ ហើយតាមស្ដាប់ គាត់លក់ក្រណាត់ជូតជើងតាមខេត្ត យប់ណាដេកហ្នឹង តាមវត្ត,តាមផ្លូវ យកចៅជាមួយ។ ថ្ងៃកើតហេតុ គាត់ដាំបាយជិតម៉ូតូ ហើយចៅទៅដកទុយយោសាំងលេង ក៏ស្រោចខ្លួ.នឆាបតែម្ដង ឥឡូវនៅគន្ធបុផ្ឋា»។