
(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តអ្នកលេងបណ្តាងញសង្គមហ៊្វេសបុកបានស្គាល់ហើយ នូវអ្នកមេម៉ាយលក់ឡេដ៏មានប្រជាប្រិយភាពគឺអ្នកនាង Love Riya ដោយក្រោយពីលែងលះជាមួយស្វាមី ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា Riya នៅតែរឹងមំា និងខំប្រឹងរកស៊ី ដើម្បីចិញ្ចឹមកូនស្រី ជាទីស្រឡាញ់របស់ខ្លួន។
ជាក់ស្តែងនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ គេប្រទះឃើញ Riya បាននំាគ្នាទៅលំហែកាយដល់ខេត្តកំពត ហើយក្នុងនោះគេឃើញ Riya បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតទាក់ភ្នែក ជាមួយសំលៀកបំពាក់គួរឲ្យទាក់ទាញ។
ប៉ុន្តែក្រោយត្រលប់មកពីដើរលេងវិញ បែរជាជួបរឿងស៊យ ដោយនៅមុននេះបន្តិច នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ អ្នកនាង Love Riya បាន Live វីដេអូ និយាយរឿងរ៉ាងចោរចូលផ្ទះវាយកំទិចជញ្ជាំង ដើម្បីឡើងយកទូរដែក បើតាមការរៀបរាប់របស់នាងថា ចោរជិះឡានមកដឹកទូរដែរ១(តូច)ទៅបាត់ ដែលមានលុយសុទ្ធចំនួន៣០ម៉ឺនដុល្លារ តែសំណាងល្អនៅទូរដែក(ធំ)៕ សូមទស្សនាវីដេអូដូចខាងក្រោម៖