ក្ដៅៗ ផ្លូវជាប់គល់ស្ពាន (ព្រៃនប់-ស្ទឹងហាវ) ម្តុំជិតវត្តថ្មដា ត្រូវបានបាក់ស្រុត ដោយសារតែ…

(ស្រុកព្រៃនប់)៖ មន្ត្រីប្រាប់ថា នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ តាមបណ្ដោយផ្លូវសម្តេចសង្ឃទេពវង្ស (ព្រៃនប់-ស្ទឹងហាវ) ម្តុំជិតវត្តថ្មដា ត្រង់ចំណុចជាប់ស្ពានទី៥និងជាប់ស្ពានទី៨ស្ថិតក្នុងឃុំជើងគោ បានបាក់ស្រុតដោយទឹកហូរច្រោះ ក្រោយមានភ្លៀងធ្លាក់ខ្លាំង ដែលតម្រូវអោយផ្អាកបណ្តោះអាសន្ ននូវរថយន្តធុនធំឆ្លងកាត់ ប៉ុន្តែសម្រាប់រថយន្តធុនតូចអោយដំណើរការខ្លះៗដោយពិនិត្យជាក់ស្តែង។ មន្ត្រីបញ្ជាក់ថា ជំនាញសាធារណការកំពុងពិនិត្យនិងរៀបចំជួសជុល៕ ប្រភព«Huy Bunleng News»