
យោងតាមគណនីហ្វេសប៊ុកឈ្មោះ «ViTa» បានសរសេររៀបរាប់ថា៖ «នាងខ្ញុំសូមគោរពចំពោះសម្តេច ឯកឧត្តម ជំទាវ លោកឧកញ៉ា និងសប្បុរសជន មេត្តាផ្តល់ជំនួយដល់ក្មួយប្រុសមានជំ.ងឺដុះ.សា.ច់ខាងក្នុងថ្ពាល់យ៉ាងធ្ងន់ធ្ងរ អីឡូវនេះក្រុមគ្រួសារក្មួយប្រុសដង្ហើយស្វែងរកជំនួយដើម្បីព្យាបាលក្មួយប្រុសឲ្យជាសះស្បើយ។ ក្មួយប្រុសរស់នៅភូមិក្បាលខ្មោច,ឃុំជ្រៃ,ស្រុកថ្មគោល,ខេត្តបាត់ដំបង។ សូមបងប្អូនជួយស៊ែរម្នាក់មួយដើម្បីឲ្យសប្បុរសជនបានឃើញជួយក្មួយប្រុស កូនគេកូនយើង អាណិតណាស់។សូមបងប្អូនជួយចែករំលែកក្តីសុខម្នាក់បន្តិចដល់ក្មួយប្រុសផង។ទាក់ទងជួយតាមលេខ 097 993 6348/061764735/0979269532។
គណនីខាងលើបន្តថាៈ រហូតមកដល់ពេលនេះ មិនទាន់ធូរទេ ពេទ្យប្រាប់ថាមិនជាទេ ដុំ.សា.ច់ប្រភេទម.ហារី.ក។ តែអីឡូវពេទ្យឲ្យថ្នាំមកញុំានៅផ្ទះដោយសារគ្រួសារខ្វះខាត គ្មានលុយផ្គត់ផ្គង់ហូបចុករាល់ថ្ងៃ គ្នាអត់ចំណូល ចឹងមានតែសុំពេទ្យយកកូនមកផ្ទះសិន៕