ជួយស៊ែរផង! លោក​ តាន់ គឹមសួរ ប្រកាសសុំអភ័យទោសដល់ម្ចាស់ជំនួយ ចំពោះការយឺតយ៉ាវ ក្នុងការទិញកាំមេរ៉ាថតសត្វ និងសាងសង់បន្ទប់ទឹក ដោយសារតែ…

(ភ្នំពេញ)៖ នាថ្ងែទី៣១ ខែកក្តដា ឆ្នាំ២០២០នេះ លោក​ តាន់ គឹមសួរ បានប្រកាសសុំអភ័យទោសដល់ម្ចាស់ជំនួយ ចំពោះការយឺតយ៉ាវក្នុងការទិញកាំមេរ៉ាដាក់ក្នុងព្រៃសំរាប់ថតសត្វ និងសាងសង់បន្ទប់ទឹក ដោយសារតែបុគ្គលដែលលោករាប់អានខ្លាំង ហើយប្រគល់ថវិកាជូនគាត់យកទៅចាត់ចែង ប៉ុន្តែបុគ្គលនោះមានបំណងមិនល្អ ដោយបានធ្វើការផ្តាច់ការទំនាក់ទំនងពីលោក ថែមទាំងបាន Block Facebook ទៀត។

យុវជនស្រឡាញ់បរិស្ថានរូបនេះ បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «សូមជួយផង ពិតជាសុំអភ័យទោសចំពោះម្ចាស់ជំនួយដែលបានផ្តល់ថវិកាឲ្យមកខ្ញុំដើម្បីយកទៅទិញ កាំមេរ៉ាថតសត្វ និងសាងសង់បន្ទប់ទឹកខ្លាំងណាស់ ដែលខ្ញុំបានបង្កភាពយឺតយ៉ាវយ៉ាងខ្លាំងក្នុងការទិញកាំមេរ៉ានិងសាងសង់បន្ទប់ទឹក បញ្ហាទាំងនេះកើតឡើងដោយសារតែខ្ញុំផ្តល់ការទុកចិត្តទៅបុគ្គលដែលខ្ញុំរាប់អានខ្លាំង ហើយប្រគល់ថវិកាជូនគាត់យកទៅចាត់ចែងជំនួសខ្ញុំ តែមិននឹកស្មានមិនដល់ថាគាត់មានបំណងមិនល្អ គាត់ផ្តាច់ការទំនាក់ទំនងនិងblock facebookរបស់ខ្ញុំនិងក្រុមការងារចោលអស់ហើយដោយមិនព្រមចូលខ្លួនមកដោះស្រាយបញ្ហាទាំងនេះទាល់តែសោះ សូមពុកម៉ែបងប្អូនជួយចែករំលែកផង ការបង្ហោះនេះគឺជាការយោគយល់និងទុកឱកាសឲ្យ តែបើនៅតែមិនចូលខ្លួនមកដោះស្រាយទៀត ខ្ញុំសូមបញ្ឈប់ការយោគយល់ហើយ»៕