កាន់តែធ្ងន់ធ្ងរហើយ ! ឥណ្ឌាបំបែកកំណត់ត្រាថ្មី រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ជាង ៥ម៉ឺននាក់ក្នុង១ថ្ងៃ…

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃទី៣០ ខែកក្កដានេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះប្រទេសឥណ្ឌាបានកត់ត្រាចំនួនករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់៥២,១២៣ករណីបន្ថែមរួមទាំងអ្នក.ស្លា.ប់ថ្មីៗចំនួន៧៧៥នាក់ផងដែរនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ(China Xinhua News)នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ករណីឆ្លងថ្មីៗនៅក្នុងប្រទេសរហូតមកទល់ពេលនេះ។ ជាសរុបករណីឆ្លងនៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់១,៥៨៣,៧៩២ករណី ដោយក្នុងនោះអ្នកជំងឺ៣៤,៩៦៨នាក់.ស្លា.ប់និង១,០២០,៥៨២នាក់ទៀត បានជាសះស្បើយឡើងវិញ។ គួរជម្រាបថានារយៈពេលចុងក្រោយនេះសន្ទុះនៃអត្រាអ្នកឆ្លងនិង.ស្លា.ប់ប្រចាំថ្ងៃដោយសារកូវីដ១៩នៅប្រទេសឥណ្ឌាគឺមានការកើនឡើងជាលំដាប់ហើយគ្មានសញ្ញាថានឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ១.៣ពាន់លានមួយនេះកំពុងឈរនៅលំដាប់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោកនៅទូទាំងសកលលោកបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល៕