សូមជ្រាបជាដំណឹង ! ផ្សារទំនើបអ៊ីអនប្រកាសផ្អាកប្រើលុយ 1$ 5$ 10$ សម្រាប់ការអាប់ត្រឡប់ទៅវិញចាប់ពីខែក្រោយតទៅ

(ភ្នំពេញ)៖ កាលពីថ្មីៗនេះ ផ្សារទំនើបអ៊ីអនបានបិទសេចក្ដីប្រកាសនៅបញ្ជរគិតលុយថា ចាប់ពីថ្ងៃទី០១ ខែសីហា ២០២០ នេះតទៅ ខាងផ្សារនឹងផ្អាកការផ្គត់ផ្គង់ប្រាក់ដុល្លារប្រភេទ ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារសម្រាប់ការអាប់លុយជូនអតិថិជន។

ផ្សារទំនើបដ៏ធំ និងល្បីលំដាប់ជួរមុខនេះប្រកាសប្រើលុយរៀលខ្មែរសម្រាប់ការអាប់ត្រឡប់ជូនអតិថិជនវិញ។ ដោយឡែកអតិថិជននៅតែអាចប្រើប្រាស់លុយដុល្លារប្រភេទទាំងនេះ សម្រាប់ការចាយវាយក្នុងផ្សារទំនើបអ៊ីអនដដែល៕