
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ផែង វណ្ណៈ បានប្រកាសស្វែងរកយុវជនម្នាក់ ហើយនឹងផ្ដល់ជាសាគុណ១០លានរៀល ប្រសិនបើមានអ្នកណាស្គាល់យុវជនរូបនោះ យ៉ាងណាមិញ ភ្លាមៗនោះលោក ផែង វណ្ណៈ ក៏បានរកឃើញបុរសម្នាក់នោះ ដោយស្ថិតនៅក្នុងខេត្តកំពត់ លោកបានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «សូមអរគុណសមត្ថកិច្ចនគរបាលខេត្តកំពត ដែលបានរកឃេីញម្ចាស់គណនីហ្វេសប៊ុក Try Seanghai បានឆាប់រហ័ស។ ពេលនេះទោះបីខ្ញុំឈឺក៏ខ្ញុំឡេីងទៅខេត្តកំពតឥលូវដែរ ដេីម្បីទៅដាក់ពាក្យបណ្តឹង។ ពេលនេះឈ្មោះ Try Seanghai បានមកដល់កន្លែងនគរបាលហេីយ»៕
រហូតមកដល់ម៉ោងជាង១០នេះ លោក ផែង វណ្ណ: ក៏បានសរសេររៀបរាប់បង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកទៀតថា: ខ្ញុំបានមកដល់កំពតហេីយជួបឈ្មោះ ទ្រី សៀងហៃ តាមការសាកសួររបស់សមត្ថកិច្ចនគរបាលក្រុងកំពត គាត់បានបដិសេធមិនបានជេរខ្ញុំទេ។ គណនីហ្វេសប៊ុកឈ្មោះ Try Seanghai គឺជនអនាមិកបានលួ.ចយកមកប្រេីប្រាស់ ជេរ.ប្រមា.ថមនុស្សជាច្រើន។ ដោយយល់ថាប្អូនក៏ជាជ.នរ.ងគ្រោះដែរ ខ្ញុំមិនបានប្ដឹងប្អូនទេ តែខ្ញុំនិងប្អូនប្រុសបានរួមគ្នាដាក់ពាក្យបណ្ដឹងមកនាយកដ្ឋានប្រ.ឆាំ.ងប.ទ.ល្មើ.សបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ដេីម្បីស្រាវជ្រាវរកជនអនាមិកនោះមកផ្ដន្ទាទោសតាមច្បាប់។