
នៅថ្ងែទី២៩ ខែកកដ្កា ឆ្នាំ២០២០នេះ ថៅកែហាងពេជ្រ អ្នកនាង ទ្រី ដាណា និងស្វាមី រួមជាមួយកូនស្រី បានទៅជួយផ្ទាល់និងបានជួយដល់លោកយាយម្នាក់ដែលពិ.ការភ្នែ.កទាំងសងខាង នៅស្រុកកណ្ដាលស្ទឹង,ខេត្តកណ្ដាល ដោយបានបត្ថម្ភនូវរបស់មួយចំនួន ជាមួយថវិកាចំនួន៥០០ដុល្លា។ ម្ចាស់ក្រុមហ៊ុន«NNP»រូបនេះ បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖
«ញុំមិនដឹងនិយាយម៉េចឱ្យត្រូវទេ ចង់ស្រក់ទឹកភ្នែ.កតាមគាត់ ជូនថវិកាគាត់ខ្លះ គាត់យំគាត់ថាមិនដែលស្គាល់មិនដែលកាន់លុយប៉ុណ្ណឹងទេតាំងពីកើតមក។ លោកយាយនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពិ.កាភ្នែ.កទាំងសងខាង។ ខ្ញុំមិនសូវដឹងច្បាស់ទេ តែសួរអ្នកភូមិថាគាត់នៅតែម្នាក់ឯង គ្មានកូនចៅទេ។ ឱលោកយាយអើយ ជីវិ.តចុងក្រោយ ហេតុអីលំបា.កយ៉ាងនេះ។ មើលឃើញកូនខ្ទមគាត់ ពិតជាកម្សត់ណាស់។ ខ្ញុំក៏មិនដឹងថាគាត់រស់នៅយ៉ាងម៉េចដែរ ហើយអំណោយនេះ ប្រគល់ជូនគាត់ ផ្ដាំអ្នកជិតខាងជួយមើលគាត់ សង្ឃឹមថាអាចជួយសម្រួលគាត់បានមួយរយៈដែរ។ ជីវិ.តគឺបែបនេះ ឃើញហើយខ្លោចចិត្ត»