
(ភ្នំពេញ)៖ នារីម្នាក់ព្រោះតែចង់ឲ្យបបូរមាត់ស្អាតដូចធម្មជាតិ បានទៅកែកុននៅហាងសាឡន១កន្លែង តែអកុលសប៉ះចំកន្លែងគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់បណ្តាលឲ្យបបូរមាត់ខូចអស់ ចំណែកហាងសាឡននោះក៏មិនទទួលខុសត្រូវទើបធ្វើឲ្យនារីខាងលើមានវិប្បដិសារីជាពន់ពេកព្រមទាំងថតបបូររបស់ខ្លួនដែលខូចនោះមកបង្ហោះតាមហ្វេសប៊ុកជាសារផ្តាំផ្ញើដល់នារីគ្រប់រូបទុកជាមេរៀនជីវិតចៀសវាងរ.ង.គ្រោះខូចសម្ផស្សដូចនាង។ ជាក់ស្ដែងបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្នោះ(Yansokha Mao)ជាសាមីខ្លួនផ្ទាល់បានថតបបូរមាត់ខូចរបស់ខ្លួនបង្ហោះកាលពីម្សិលមិញភ្ជាប់ជាមួយសំណេរថា៖
«ថ្ងៃនេះនាងខ្ញុំ សម្រេចចិត្តទម្លាយរឿងរបស់នាងខ្ញុំ ដោយសារតែចង់ស្អាតខ្វះការពិចារណាឲ្យបានវែងឆ្ងាយ នាងខ្ញុំបានទៅផ្លុំបបូរមាត់ ប៉ុន្តែដោយសារតែខាងសាឡនខ្វះវិជ្ជាជីវៈនិងជំនាញឲ្យបានច្បាស់លាស់ធ្វើឲ្យខូចបបូរមាត់រលួ.យរលេះហើយខាងសាឡនមិនមានទំនួលខុសត្រូវថែមទៀតអ្វីដែលនាងខ្ញុំសរសេរនេះចង់ឲ្យបងប្អូនមិត្តនារី កុំឲ្យដូចរូបខ្ញុំមានវិប្បដិសារីដូចធ្លាក់នរកទាំងរស់។ ជាចុងក្រោយនាងខ្ញុំសូមអរគុណដល់បងៗសប្បុរសជនមានចិត្តមេត្តាករុណាចំពោះនាងខ្ញុំ»៕