ព្រោះតែវិបត្តិ​ស្នេហា និងការ​រកស៊ី យុវជនម្នាក់សម្រេចចិត្តបញ្ចប់ ជី វិ ត ខ្លួនឯង លោ ត ពីលើស្ពានជ្រោយចង្វារ

(ភ្នំពេញ)៖ សាក.ស.ព.យុវជនម្នាក់ត្រូវបានអ្នកនេសាទ​បាន​ប្រទះ​ឃើញនៅ​ម៉ោង​១១​៖​២០​នាទី​ព្រឹកថ្ងៃ​ទី​២៩ខែកក្កដា ឆ្នាំ២០២០នេះ​​នៅ​ដង​ទន្លេសាបក្នុង​សង្កាត់​ជ្រោយចង្វារ,ខណ្ឌ​ជ្រោយចង្វារ,រាជធានីភ្នំពេញ។ តាមសំដី​ស្ត្រី​ម្នាក់​ជា​បងស្រី​បង្កើត​បានឲ្យដឹងថា៖ ស.ព.​ប្អូនប្រុស​មានឈ្មោះ(ប្រាក់ វុ​ទ្ធី)អាយុ​២៤​ឆ្នាំ,ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​បឹង​សាឡា​ង,ខណ្ឌទួលគោក,រាជធានី​ភ្នំពេញ។

​បងស្រីបាន​ប្រាប់​អោយ​ដឹង​បន្ថែម​ថា មួយ​រយៈ​ចុង​ក្រោយ​នេះប្អូនប្រុស​មាន​វិប.ត្តិ​ក្នុង​ការ​រកស៊ី​ផងនិង​ស្នេហា​ផងជា​ហេ.តុ​ធ្វើ​អោយ​ប្អូនប្រុស​រូប​នេះ​គិត​រក​ស.ម្លា.ប់.​ខ្លួ.ន​.ចំនួន​៣​ដង​មក​ហើយ ប៉ុន្តែ​ពុំ​បាន​សម្រេចព្រោះ​បងប្អូននិង​មិត្ត​ភ័ក្ត្រ​ជួយ​ឃាត់​ទាន់​ពេល។ ប្រភព​ពី​បងស្រីបាន​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃមុនប្អូនប្រុស​បាន​យក​ទូរស័ព្ទ​ដៃ​មក​ផ្ញើ​រូប​គាត់ហើយ​ប្រាប់​ថារូបគេ​ចេញ​ទៅ​ក្រៅ​បន្តិច។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩កក្កដា​២០២០នេះ រូប​គាត់​បាន​ទទួល​ដំណឹង​ថាមានការ​ប្រទះ​ឃើញ​សា.ក.ស.ព​.បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ដង​ទន្លេសាប ភ្លាម​ៗ​នោះ​រូប​គាត់និង​មិត្ត​ភ័ក្ត្រក៏​​នាំ​គ្នា​ធ្វើ​ដំណើរ​មក​កាន់​ទីតាំង​កើ.ត.ហេ.តុ។ ពេល​មក​ដល់ទី​តាំង​ក៏​បាន​ពិនិត្យ​មើល.​សា.ក.ស.ព​បុរស​ម្នាក់​នោះទើប​ដឹង​ថា ពិតជា​ប្អូនប្រុស​របស់​គាត់ប្រាកដ​មែន។ បច្ចុប្បន្នសព​យក​ទៅ​ដាក់​តម្កល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​វត្ត​ចាស់៕