
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បើយោងតាមប្រភពគណនីហ្វេសប៊ុកផេកលោក ផែង វណ្ណៈ បានប្រកាសស្វែងរកយុវជនម្នាក់ ហើយនឹងផ្ដល់ជាសាគុណ១០លានរៀល ប្រសិនបើមានអ្នកណាស្គាល់យុវជនរូបនោះ។ ជាក់ស្ដែងបើតាមខ្លឹមសារទាំងស្រុងលោក ផែង វណ្ណៈ បានសរសេរយ៉ាងដូច្នេះថា៖ «បេីមានបងប្អូនណាបានស្គាល់អាស័យដ្ឋានរបស់ឈ្មោះ Try Seanghai សូមផ្ដល់ព័ត៌មានមកខ្ញុំ ខ្ញុំនឹងជូនសាគុន១០លានរៀល។ ខ្ញុំស្វែងរកមនុស្សម្នាក់នេះដេីម្បីចាត់ការតាមផ្លូវច្បាប់ដែលឈ្មោះ ម្នាក់នេះបានជេរប្រ.មា.ថ.ខ្ញុំយ៉ាង.ធ្ង.ន់.ធ្ងរ.នៅលេីបណ្ដាញសង្គមហ្វេសប៊ុក។ លេខតេលេក្រាមខ្ញុំ០១២៩៣៣ ៨៨៣ សូមអរគុណ!»
យ៉ាងណាមិញ ភ្លាមៗនេះ លោក ផែង វណ្ណៈ ក៏បានរកឃើញបុរសម្នាក់នោះ ដោយស្ថិតនៅក្នុងខេត្តកំពត់ លោកបានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «សូមអរគុណសមត្ថកិច្ចនគរបាលខេត្តកំពត ដែលបានរកឃេីញម្ចាស់គណនីហ្វេសប៊ុក Try Seanghai បានឆាប់រហ័ស។ ពេលនេះទោះបីខ្ញុំឈឺក៏ខ្ញុំឡេីងទៅខេត្តកំពតឥលូវដែរ ដេីម្បីទៅដាក់ពាក្យបណ្តឹង។ ពេលនេះឈ្មោះ Try Seanghai បានមកដល់កន្លែងនគរបាលហេីយ»៕