
(ហ្វេសប៊ុក)៖ នាវេលាមុននេះបន្តិចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បើយោងតាមប្រភពគណនី(Facebook Page)លោក ផែង វណ្ណៈ(Pheng Vannak News)បានប្រកាសស្វែងរកយុវជនម្នាក់ហើយនឹងផ្ដល់ជាសាគុណ១០លានរៀល ប្រសិនបើមានអ្នកណាស្គាល់យុវជនរូបនោះ។ ជាក់ស្ដែងបើតាមខ្លឹមសារទាំងស្រុងលោក(ផែង វណ្ណៈ)បានសរសេរយ៉ាងដូច្នេះថា៖
«បេីមានបងប្អូនណាបានស្គាល់អាស័យដ្ឋានរបស់ឈ្មោះ(Try Seanghai)សូមផ្ដល់ព័ត៌មានមកខ្ញុំ ខ្ញុំនឹងជូនសាគុន១០លានរៀល។ ខ្ញុំស្វែងរកមនុស្សម្នាក់នេះដេីម្បីចាត់ការតាមផ្លូវច្បាប់ដែលឈ្មោះ ម្នាក់នេះបានជេរប្រ.មា.ថ.ខ្ញុំយ៉ាង.ធ្ង.ន់.ធ្ងរ.នៅលេីបណ្ដាញសង្គមហ្វេសប៊ុក។ លេខតេលេក្រាមខ្ញុំ០១២៩៣៣ ៨៨៣ សូមអរគុណ!»