
សារមនី្ទរជាតិត្រូវបានកសាងឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា(១៨៦៣-១៩៥៣)ដែលមានស្ថាបត្យករជនជាតិបារាំងឈ្មោះ ចច ហ្រ៉ូសលីយេ(George Groslier)មានបណ្ដោយ៥៤ម៉ែត្រនិងជម្រៅ៦៦ម៉ែត្រហើយសង់លើខឿនដែលមានកម្ពស់ ២ម៉ែត្រកន្លះ។
ពិធីសម្ពោធបានប្រព្រឹត្តិទៅថៃ្ងទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជានិងចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។
សារមន្ទីរជាតិនៅទីក្រុងភ្នំពេញគឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជាចំនួនជាង១ម៉ឺន៤ពាន់តាំងពីសម័យបុរេប្រវត្តិសម័យអង្គរនិងសម័យក្រោយៗមកទៀត៕ អត្ថបទ៖ Wikipedia រូបភាព៖ Memories