ទំនេរជូនទៅបន្តិចមើល! តិចច្រឡំប្រទេសគេ ស្រុកបន្ទាយស្រី ខេត្តសៀមរាបយើងហ្នឹង ស្រស់ស្អាតមិនធម្មតា!

(សៀមរាប)៖ នៅថ្ងែទី២៨ ខែកកដ្ដា ឆ្នាំ២០២០នេះ នៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់ចៅហ្វាយស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានបង្ហោះរូបភាពជាច្រើននៃទិដ្ឋភាពសួនផ្កាមួយកន្លែង ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ដែលពិតជាស្រស់ស្អាត និងសាកសមសំរាប់អ្នកដែលចូលចិត្តថតរូប។ ចៅហ្វាយស្រុកវ័យក្មេង តែខ្លឹមរូបនេះបានសរសេរថា «គយគន់ទេសភាពដ៏ស្រទន់ នាក្បែរជើងភ្នំ មុនពេលថ្ងៃរៀបលិច រំលេចទៅដោយសួនបុប្ផាមានផ្កាចំរុះពណ៌…ទិដ្ឋភាពបែបនេះមិនគួររំលងឡើយ!

លោកបានបន្តថា ផ្ញើរជូនជាពិសេសដល់អ្នកស្រលាញ់ផ្កា ក្រែងអត់ដឹងទៅណា អាចឆៀងចូលថតរូបលេងបាន មិនមានតម្រូវអោយបង់ប្រាក់ទេ។ ម្ចាស់កន្លែងប្រាប់ថា ពីរសប្តាហ៍ទៀតផ្កាទាំងនេះនឹងរីកពេញស្អាតតែម្តង ទាន់ពេលសម្រាកសងថ្ងៃចូលឆ្នាំល្មម! ចំណែកទីតាំង «ក្រវ៉ាន់សៀមរាបរេសុីដិន» នៅលើផ្លូវហាយវេលេខ៦៦ ក្បែររមនីយដ្ឋានក្បាលស្ពាន (ហួសបន្តិចខាងឆ្វេងដៃ) ក្នុងភូមិទួលគ្រួស,ឃុំរាម,ស្រុកបន្ទាយស្រី,ខេត្តសៀមរាប៕»