
(ភ្នំពេញ)៖ កាលពីវេលាម៉ោងជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ គណបញ្ជាឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម(មាន ចាន់យ៉ាដា)អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ(សុង លី)តំណាងឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញលោក(ម៉ូវ ម៉ានិត)អភិបាលខណ្ឌសែនសុខលោក(ហួរ ម៉េងវ៉ាង)អធិការនគរបាលខណ្ឌសែនសុខ។បានចុះបិទក្លិបកំសាន្តមួយកន្លែងយីហោ(ហ្គោលឡាញ)មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦,ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ។ ឯកឧត្តម(មាន ចាន់យ៉ាដា)បានបញ្ជាក់ថាការចុះបិទក្លិបនេះគឺក្លិបនេះមិនបានស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអមសាលាដំបូងរាជធានីភំ្នពេញ។ ប្រតិបត្តិការនេះឃាត់មនុស្សប្រុសស្រីជិត៣០០នាក់យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
វីដេអូ