
(កំពត)៖ ហេ.តុ.ការណ៍ដ៏រ.ន្ធ.ត់.មួយបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះនៅត្រង់ចំណុចរង្វង់មូលទឹករលក(ខាងលិចស្ពានថ្មី)នៃកំណាត់ផ្លូវជាតិលេខ៣កំពត-វាលរេញស្ថិតក្នុងភូមិទ្វីខាងជើង,សង្កាត់អណ្តូងខ្មែរ,ក្រុងកំពត។ ស្ត្រី.រ.ង.គ្រោះ.មានឈ្មោះ(សេង កក្កដា)អាយុ៣៣ឆ្នាំ,មានទីលំនៅភូមិសុវណ្ណសាគរ,សង្កាត់កំពង់កណ្តាល,ក្រុងកំពត កំពុងមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលនិងកូនស្រីអាយុប្រហែល៦ឆ្នាំ។
ប្រភពនៅកន្លែងកើ.តហេ.តុបានដឹងថាមុនពេលកើ.តហេ.តុគេឃើញស្រ្តី.រ.ង.គ្រោះជិះម៉ូតូម៉ាកស្កុបពីពណ៌សពាក់ផ្លាកលេខ(កំពត1Q-8833)ឌុបកូនស្រីធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើ.ត.ហេ.តុស្រាប់តែមានរថយន្តបង្កម៉ាក(Shacman)ពណ៌សពាក់ផ្លាកលេខ(ភ្នំពេញ3F-0923)បើកបោះពួយយ៉ាងលឿនមកបុ.កពីក្រោយពេញទំ.ហឹ.ងហើយកិ.នពីលើបណ្តាលឲ្យស្ត្រីនិងកូនដែលជិះលើម៉ូតូ.ស្លា.ប់.យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើ.តហេ.តុកម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្តចុះមកធ្វើការវាស់វែងនិងកំណត់ហេតុរួចយកយានយន្តពាក់ព័ន្ធ រួមនិងអ្នកបើកបររថយន្តបង្កទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារ.ស្រ្តី.រ.ង.គ្រោះតាមផ្លូវច្បាប់។ ដោយឡែកស្ត្រី.រ.ង.គ្រោះនិងកូនស្រី ត្រូវសមត្ថកិច្ចធ្វើការទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕