ច្បាប់រឹតបន្តឹងចរាចរណ៍ផ្លូវគោកថ្មី ជម្រុញឲ្យពលរដ្ឋសម្រុកទៅធ្វើ «ឆៀកឡាន» ជាង២មុឺនគ្រឿង ត្រឹមតែ១០ថ្ងៃ

យោងតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា៖ គិតចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ទូទាំងប្រទេស សរុបចំនួន ២៤.៨៩៧ គ្រឿង។ ទិន្នន័យនេះ មានការកើនឡើងខ្ពស់ជាគំហុក ជាពិសេស៤ថ្ងៃចុងក្រោយ ដែលគិតជាមធ្យមប្រមាណ៤ពាន់គ្រឿង/ថ្ងៃ។

ក្រសួងសាធារណការ និងដឹកជញ្ជូនសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានគោរពអនុវត្តតាមការណែនាំដែលរក្សាបានសណ្តាប់ធ្នាប់និងរបៀបរៀបរយជាពិសេសអត់ធ្នត់រង់ចាំទទួលសេវា ខណៈការត្រួតពិនិត្យនេះ ត្រូវការពេលវេលាដើម្បីពិនិត្យម៉ត់ចត់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។
លើសពីនេះទៅទៀត សូមបងប្អូនប្រជាពលរដ្ឋ បន្តគោលការណ៍អនាម័យ ពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់និងរក្សាគម្លាតដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា៕